បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះសាច់ញាតិរបស់វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona បានចាប់​ផ្តើមបង្កជម្លោះរវាងគ្នានិងគ្នាលើការទាមទារបែងចែកទ្រព្យសម្បត្តិដល់ទៅ១៦ចំណែកដែលជាកេរមរតករបស់លោក មានទឹកប្រាក់ប្រមាណ ៣៧ លានផោន។ អធិរាជបាល់ទាត់ដែលនាំក្រុមពពកស អាហ្សង់ទីន​ឈ្នះ​ World Cup ឆ្នាំ១៩៨៦រូបនេះបានទទួលមរណៈភាពដោយសារជំងឺគាំងបេះដូងកាលពីខែវិច្ឆិកាក្នុងវ័យ​៦០ឆ្នាំ​នៅ​​ប្រទេសកំណើត។

Diego Maradona's relatives 'battling over Argentine legend's £37m fortune'  - Irish Mirror Online

ប្រភពពីគេហទំព័រ The Sun បានបញ្ចាក់ថាអតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្រុម Napol iរូបនេះមានកូន​ក្នុង​បន្ទុក​ចំនួន​ប្រាំនាក់ ខណៈដែលសាច់ញាតិជិតស្និទដល់ទៅ៧នាក់ជាប់សាច់ឈាមកូនស្រី Maradona ទាំង៤​នាក់​​​​​នោះ​ត្រូវបានជាប់ពាកព័ន្ធនិងវិវាទបែងចែកទ្រព្យសម្បតិ្ត នេះនៅឯទីក្រុង Buenos Aires របស់​ប្រទេស​អាហ្សង់ទីន កាលពីយប់មិញ។

A phenomenon has passed

ប្រភពខាងលើបន្តថាៈឯកសារនៅឯតុលាការបាន​បង្ហាញអោយដឹងថា៖ “Maradona មានទ្រព្យសម្បត្តិដែលដំកល់​ទុក​នៅប្រទេសស្វីស, ឌូបៃនិងមាតុភូមិអាហ្សង់ទីនព្រមទាំងមានយានយន្តទំនើប ៗ ជាច្រើនផងដែរ។មរណៈ​ភាព​របស់លោក បានបន្សល់ទុកនូវកិច្ចការជាច្រើនទៀតដែលរកចំនូលបាន​នោះគឺកិច្ចសន្យាផ្សាយពាណិជ្ជកម្ម​ជាមួយ​ម៉ាក​យីហោធំ ៗ មានដូចជា Puma និង Coca Cola ជាដើម”៕

ប្រភពព័ត៍មាន៖ The Sun