បរទេស៖ Dimitar Berbatov អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man.Utd ក៏យល់ឃើញថា Paul Pogba និង​ចាកចេញពី Man. United ក្រោយពីភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាកររូបនេះគឺលោក Mino Raiola បានប្រកាស​ថា​ពេលវេលារបស់ខ្សែបម្រើឆ្នើមវ័យ ២៧ ឆ្នាំរូបនេះនៅទឹកដី Old Trafford អស់ហើយ។

Paul Pogba the most overrated player: Jamie Carragher slams Manchester  United star, agent Mino Raiola - Sports News

បើទោះបីជា​កន្លងមកសមាជិកជ័យលាភីWorld Cup ២០១៨ បានបង្ហាញទម្រង់លេងជួយអោយ​ក្រុមបាន​ទទួលជោគជ័យ ពិសេសការលើកពានEuropa League តែBerbatov យល់ថាPogbaដល់​ពេលត្រូវទៅ​កសាងខ្លួន និង កេរ្ត៏​ឈ្មោះ​នៅក្លឹបផ្សេងហើយ។

Dimitar Berbatov Says Critics Who Dubbed Him Lazy Can 'Go F--k Themselves'  | Bleacher Report | Latest News, Videos and Highlights

កីឡាករដែលធ្លាប់ឈ្នះពានPremier League ២ដងជាមួយក្លឹបMan.Utdយល់ឃើញថាPogba នៅតែអាចមាន​សមត្ថភាពអភិវឌ្ឍទម្រង់លេងក្លាយជាខ្សែបម្រើឆ្នើមលំដាប់ពិភពលោកបន្តទៀត ហើយ ឪកាសនោះគឺការផ្ទេរទៅ​ចូលរួមជាមួយអ្នកចាត់ការសញ្ជាតិបារាំងលោក Zinedine Zidane ដែលកំពុងតែដឹកនាំក្រុមReal Madridនេះ​តែម្តង ។

Paul Pogba wants to leave Manchester United - The Busby Babe

អតីតខ្សែប្រយុទ្ធអន្តរជាតិហុងគ្រីបច្ចុប្បន្នមានវ័យ៣៩ឆ្នាំបានប្រាប់គេហទំព័រ Betfair ថាៈ មានក្លឹបជាច្រើនចាប់ អារម្មណ៏លើគាត់(Pogba) ហើយនិងការលើកឡើងពីពាក្យចចាអារាមក្នុងការផ្ទេរទៅReal Madrid។ខ្ញុំចង់​ឃើញ​គាត់​វិលត្រឡប់ទៅរកទម្រង់លេងដ៏ល្អបំផុតដូចកាលពីមុន។ជម្រើសទៅកាន់ Real Madrid ជាមិ​ត្ត​គ្រូបង្វឹក​រួម​ប្រទេសរបស់ គាត់អាចនិងសម្រេចបំណងបាន ។