បរទេស៖ អតីតវីបុរសរបស់ Everton និង Manchester United លោក Phil Neville ត្រូវបានគេរាយការណ៍ថាបានយល់ព្រមទៅដឹងនាំក្លឹបនៅឯលីគកំពូលប្រទេសអាមេរិក Major League Soccer គឺ Inter Miami របស់ David Beckham ដែលជាអតីតមិត្តរួមក្រុមរបស់ខ្លួននៅ Man Utd។

David Beckham reveals why Phil Neville will be a success as England Women's  manager | Football | Sport | Express.co.uk

លោក Phil Neville បច្ចុប្បន្នគឺជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិនារីនៃប្រទេសអង់គ្លេស ហើយរូបលោកនឹងត្រូវរៀបចំក្រុមដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ Olympics នៅប្រទេសជប៉ុនរដូវក្តៅក្នុងឆ្នាំនេះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងរូបលោកត្រូវគេរាយការណ៍ថាបានសម្រេចចិត្តរួចហើយថារូបលោកនឹងលាលែងពីតំណែងគ្រូបង្វឹកជម្រើសនារីក្នុងឆ្នាំនេះ។

Man Utd News: Phil Neville's son wanted by Jose Mourinho amid David Beckham  comparisons | Football | Sport | Express.co.uk

ទោះបីជានៅមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណ៍ណាមួយកើតឡើងក៏ដោយ ប៉ុន្តែគេនៅតែជឿជាក់ថាកិច្ចព្រមព្រៀងនេះនឹងកើតឡើងនាពេលឆាប់ៗ ខាងមុខជាមិនខាន ហើយបើតាមសារព័ត៍មាន 90min បានបញ្ចាក់ថា David Beckham និងដៃគូសហការនានានៃក្លឹប Inter Miami បានយល់ព្រមគ្នារួចរាល់ហើយ អំពីការតែងតាំងលោក Phil Neville ធ្វើជាគ្រូបង្វឹកថ្មីរបស់ក្លឹប៕

 

ប្រភពព័ត៍មាន៖ 90min