អតីតកីឡាករឆ្នើមរបស់បីសាចក្រហម David Beckham ជឿជាក់ថាខ្សែប្រយុទ្ធស្លាប Cristiano Ronaldo មិនមានទម្រង់លេងឈានដល់កម្រិតកំពូលដូចកំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona នោះទេ។

វីរបុរសក្រុមMan.Utd និងជាអតីតខ្សែបម្រើស្លាបក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​​វ័យ ៤៤ ឆ្នាំរូបនេះធ្លាប់លេងប្រឈមមុខគ្នាជាមួយ Messi ម្ចាស់កំនត់ត្រា​ពានបាល់មាស៦សម័យកាល(Ballon d’Or)ក្នុងឆ្នាំ ២០១៣ អំឡុងពេលដែលរូបលោកលេងអោយក្រុមParis Saint-Germain ។

កំលុងពេល PSG បានជួបនិងក្រុម Barcelona នៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈ Messi រកបានគ្រាប់បាល់នៅការប្រកួតជើងទី ២ នៃពានរង្វាន់ Champions League ហើយ Barcelona ទទួលលទ្ធផលស្មើ ២ទល់និង២ នៅឯកីឡដ្ឋាន Parc des Princes ។

ប៉ុន្តែប្រធាន​ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះត្រូវបានប្តូរចេញក្រោយរងរងរបួសសរសៃពួរ។។Beckhamបានចូល​និវត្តន៍​ពីបាល់ទាត់ក៏បានប្តូរចេញនៅតង់ទី ២ ហើយក៏មិនអាចជួយក្រុមឆ្លងទៅ​វគ្គ​បន្ត​ទៀត​បាននោះដែរ។

ទោះយ៉ាងណាអតីតខ្សែបម្រើស្លាបManchester United និង Real Madridមានជំនាញស៊ុតបាល់Free kick បច្ចុប្បន្នកំពុង​គ្រង់គ្រងក្លឹប Inter Miami បានអះអាងប្រាប់គេហទំព័រ Argentine Outlet Telamបន្តថាៈថាវាមិនអាចទៅរួចទេដែលមាន​កីឡាករមានសមត្ថភាពស្មើនិងគាត់( Messi)៕

ប្រភព:Sportbible