បរទេស៖ អ្នកចាំទី Thibaut Courtois របស់ក្រុមអធិរាជស Real Madrid បានរិះគន់សហព័ន្ធបាល់ទាត់អេស្បាញពិសេសគឺ គណកម្មការប្រកួតលីកកំពូល La Liga បន្ទាប់ពីមិនព្រម សម្រេចចិត្តផ្អាកការប្រកួតរបស់ពួកគេជាមួយក្រុម ម្ចាស់ផ្ទះ ​Osasuna កាលពីថ្ងៃសៅរ៏នៅកីឡាដ្ឋាន កីឡដ្ឋាន El Sadar។

Thibaut Courtois frustrated by penalty drama in Real Madrid defeat to  Valencia - Football Espana

អ្នកចាំទីអន្តរជាតិបែលហ្សិកវ័យ បានប្រាប់ Movistar យ៉ាងដូច្នេះថា​៖ “ខ្ញុំចង់អរគុណដល់ប្រិយមិត្តគាំទ្រ និងប្រជាជន Osasuna ដែលមានទីលានបែបនេះ។ ប៉ុន្តែវាជារឿងអកុសលអ្វីដែលឡាលីហ្គាបានសម្រេចបន្តការប្រកួត យើង​ដឹងថាមានលក្ខខណ្ឌអ្វីខ្លះយើងអាចលេង និងមិនអាចលេងបាន”។ ប្រទេសអេស្បាញបានទទួលរងព្យុះ Fiomena ដែលបានបោកបក់លើប្រទេស អេស្ប៉ាញខណៈការប្រកួតផ្សេងទៀតគឺ Atletico Madrid ជាមួយ Athletic Bilbao ត្រូវបានពន្យារពេលបន្ទាប់ពីមានខ្យល់ខ្លាំង ព្រមជាមួយព្រិលទឹក ទឹកកកធ្លាក់ ពេញកីឡាដ្ឋានប្រកួត។

Thibaut Courtois - Player profile 20/21 | Transfermarkt

ទោះយ៉ាងណាការប្រកួតរបស់ក្រុមការពារតំណែងជើងឯក La Liga បានចាប់ផ្តើមខណៈ Real Madrid មិនអាចធ្វើអ្វី ក្រុម Osasuna បានដោយទទួលលទ្ធផលស្មើគ្នា០ទល់និង០ ហើយលទ្ធផលនេះផងដែរនាំអោយក្រុមលោក Zinedine ZXidane ខកខានឱកាសឡើងទៅឈរនៅលើកំពូលតារាង La Liga។ បច្ចុប្បន្ នReal Madrid មានគម្លាតត្រឹមតែ១ពិន្ទុពីក្រុមកំពូល តារាង At Madrid គិតត្រឹមសប្តាហ៏ទី១៨​ខណៈក្រុមលោក Diego Simeone មាន៣ប្រកួតនៅក្នុងដៃ៕

 

ប្រភពព័ត៍មាន៖ Sportsmole