បរទេស៖ Lyon បានបញ្ជាក់ជាផ្លូវការចាកចេញរបស់កីឡាករ Moussa Dembele ក្នុងលក្ខណ្ឌខ្ចីជើងទៅកាន់ក្លឹប Atletico Madrid រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីគ្រូបង្វឹកលោក Diego Simeone បានបញ្ចប់កិច្ចសន្យាខ្សែប្រយុទ្ធ Diego Costa មុនអស់សុពលភាពដោយហេតុផលផ្ទាល់ខ្លួន។

Official Atlético de Madrid Website

ក្លឹបយក្សបារាំង Lyon បានបញ្ជាក់ផងដែរថាកិច្ចព្រម​ព្រៀងនេះគឺមាន តម្លៃខ្លួនប្រមាណ ១,៥លានអឺរ៉ូជាមួយជម្រើស​ក្នុង​ការទិញផ្តាច់ជាអចិន្ត្រៃយ៍ក្នុងទឹកប្រាក់តម្លៃ ៣៣,៥លានយូរ៉ូបូករួម​ប្រាក់​ផលប្រយោជន៏​៥លាន​យូរ៉ូ​ផ្សេងទៀតអាចនិងរាប់បញ្ចូលផងដែរអាស្រ័យលើសមត្ថភាពជាក់ស្តែង។

Atletico Madrid: Official: Moussa Dembele joins Atletico Madrid | MARCA in  English

ការផ្ទេរនេះគឺជាជំហ៊ានមួយរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Simeone ដើម្បីបំពេញ​ចន្លោះ​ប្រហោងនៅតំបន់ប្រយុទ្ធក្រោយពី Costa ចាកចេញ ។ មានវ័យតិច​ជាង​ Suarez ដល់ទៅ៨ ឆ្នាំតែជាមួយនិងការប្រើប្រាស់ ល្បឿនធ្វើអោយលោក Simone ជឿជាក់ថា ​Dembele និងក្លាយជា​ដៃគូ​ល្អបំផុសម្រាប់ Luis Suarez នៅតំបន់ប្រយុទ្ធជួរមុខ៕

 

ប្រភពព័ត៍មាន៖ Besoccer