បរទេស៖ ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុមមាន់គកបារាំងនិងត្រូវអវត្តមានសម្រាប់ការប្រកួតពានរង្វាន់អឺរ៉ូឆ្នាំ ២០២០ សម្រាប់ការប្រកួតដែលនៅសល់ក្រោយពេលក្រុមលោក Diddier Deschampប្រកួតស្មើគ្នាជាមួយហុងគ្រី។

France's Ousmane Dembélé exits Euro 2021 after injury blow

ខ្សែប្រយុទ្ធរបស់ក្រុមបាសេឡូណារូបនេះត្រូវបានប្តូរជំនួសដោយមិត្តរួមជាតិ Thomas Lemar របស់ក្រុម AT Madrid នៅតង់ទី ២ កាលពីថ្ងៃសៅរ៍ពោលគឺក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះបន្ទាប់ពីចូលលេងនៅលើទីលាន ។អ្នកចាត់​ការ​ទូទៅ​លោក Deschamps បាននិយាយថា Dembele បានព្យាយាមបន្តការប្រកួត ប៉ុន្តែកីឡាករវ័យ ២៤ ឆ្នាំរូប​នេះ​ត្រូវបានប្តូរចេញ ។យោងគេហទំព័រ Daily Mail បានចុះផ្សាយថា Dembele បានរងរបួសជង្គង់។

Fears Ousmane Dembele could miss three months with latest injury - Barca  Blaugranes

គួររំលឹកថាចាប់តាំងពីចូលរួមជាមួយ Barcelona ពីក្លឹប Borussia Dortmund ក្នុងតម្លៃ ១០០ លានផោនក្នុងឆ្នាំ ២០១៧ មក Dembele បានតស៊ូនឹងបញ្ហារបួសជាញឺកញាប់ហើយពេលនេះនឹងត្រូវវិលត្រឡប់ទៅ​កាន់ក្លិបយក្សអេស្ប៉ាញវិញដើម្បី​ចាប់ផ្តើមព្យាបាលរបួសអោយបានជាសះស្បើយ។បារាំងបច្ចុប្បន្នកំពុងឈរនៅកំពូលតារាងពូល F ហើយត្រូវជួបព័រទុយ​ហ្កាល់នៅ​ថ្ងៃ​ពុធស្អែកនេះ​ក្នុងការប្រកួតចុង​ក្រោយសម្រាប់​វគ្គជម្រុះក្នុងពូលក្រោយពីបានកក់កៅអីទៅវគ្គ ១៦ក្រុមដោយ​ស្វ័យប្រវត្តិរួចទៅហើយនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole