បរទេស៖ Emiliano Buendia មិនរំពឹងថាក្រុមកាំភ្លើងធំ Arsenal នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរយករូបគេនៅ​ពេលទីផ្សារ​ដោះដូរកីឡាករកំពុងបើកនៅខែមករា។ ទោះយ៉ាងណាកិច្ចព្រមព្រៀងចរចារហាក់មិនត្រូវគ្នាលើ​តម្លៃខ្លួនដូច្នេះ​ ​Arsenal ​​អាចនិងដាក់លក្ខណ្ឌខ្ចីជើងមុន ពេលដាក់សំណើរទិញផ្តាច់នៅរដូវកាលក្រោយ។

Arsenal Given Flat Emi Buendia Transfer Stance by Norwich

គួរកត់សម្គាល់ថា Arsenal មានទំនាក់ទំនងចង់បានខ្សែបម្រើអន្តរជា​តិអាហ្សង់ទីនរូបនេះមករួមក្រុមជាខ្លាំង ក្រោយ​ការចាកចេញរបស់ Ozil ខណៈកីឡាករវ័យ២៤ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងគួរអោយ​ចាប់​អារម្មណ៏​សម្រាប់ក្រុម Norwich អោយ​សម្លឹង​ឃើញឪកាសវិលត្រលប់មកលេងនៅក្របខណ្ឌ​លីកកំពូលអង់​គ្លេស​សាជា​ថ្មីវិញ។

5 Teams Who Should Consider Norwich Star Man Emiliano Buendia This Summer | 90min

Buendia រកបាន៧ គ្រាប់និងបង្កើតឪកាស (Assist ៦ ដង) ក្នុងរដូវកាលនេះនិងនាំក្រុម Norwich កំពុង​ឈរ​នៅលើកំពូលតារាងលីកលំដាប់ទី២ Championship និងមានគម្លាត៤ ពិន្ទុដាច់ពីគូប្រជែង Swansea City៕

 

ប្រភពព័ត៍មាន៖ Goal