បរទេស៖ ក្លឹប Aston Villa បានផ្តួលគូប្រជែង Arsenal ក្នុងការចរចារចុះហត្ថលេខានាំយកខ្សែបម្រើ Norwich កីឡាករ Emiliano Buendia  ក្នុងតម្លៃ នៃកិច្ចព្រមព្រៀងប្រមាណ៣៥លានផោនស្មើនិង (៥០លានដុល្លា)។ កីឡាករ​វ័យ ២៤ ឆ្នាំដែលទើបតែបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំ ជម្រើសជាតិអាហ្សង់ទីនជាលើកដំបូងកាលពីពេលថ្មីៗនេះ គឺជាកីឡាករដែលមានទម្រង់លេងគួរអោយចាប់អារម្មណ៏បន្ទាប់ពីរូបគេផ្ទេរ មកចូលរួមជាមួយNorwich នៅក្របខណ្ឌ Championship កាលពីឆ្នាំ ២០១៨ ពីក្លឹប Getafe។

Arsenal: Club set to return for Emiliano Buendia | The Transfer Tavern

Buendia ក៏បានដើរតួនាទីសំខាន់ផង​ដែរដោយរដូវកាលចាស់បានជួយអោយNorwichក្លាយជាជើងឯកលីកលំដាប់ទី២អង់គ្លេសមួយនេះ និង បានជួយអោយក្រុមមានឪកាស វិលត្រលប់មកលេងនៅលីកលំដាប់កំពូលវិញសាជាថ្មីក្រោយធ្លាក់ទៅកាលពីឆ្នាំចាស់។

He didn't succeed in Spain, he's a star in England and now Arsenal want him

ទោះយ៉ាងណាគេនៅមិនទាន់ដឹងពត៌មានលំអិតថា Arsenal  បានដាក់សំណើរដេញថ្លៃយក Buendia ក្នុងតម្លៃប៉ុន្មាននៅឡើយទេ ខណៈ ដែលAston Villa បានរៀបចំឯកសារជាលើកចុងក្រោយដើម្បីចុះកុងត្រាកីឡាកររូបនេះដែលគ្រោងនឹងប្រ​កាសជាផ្លូវការណ៏នៅ​ថ្ងៃ​អាទិត្យ ខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Goal