បរទេស៖ អធិរាជបាល់ទាត់ប្រេស៊ីលលោក Pele បច្ចុប្បន្នមានវ័យ ៨០ ឆ្នាំបានទទួលការចាក់វ៉ាក់សាំងការពារមេរោគ Covid-១៩ កាលពីថ្ងៃអង្គារនៅប្រទេសកំណើត។

Pele hails 'unforgettable' day after getting COVID-19 vaccine | The Japan  Times

រូបលោកបានពណ៌នាថា​ជាព្រឹត្តការណ៏រំភើប​មិនអាចបំភ្លេច​បាន​​​ខណៈ​ពេល​ដែល​រូប​លោក​បានទទូចដល់ប្រជាជនប្រេស៊ីលអោយឆាប់មកទទួលយកវ៉ាក់សាំង ​ដើម្បីប្រឆាំង​នឹង​​មេរោគ​ដែលកំពុង​គំរាម​កំហែង​ពិភពលោកដ៏គ្រោះថ្នាក់មួយនេះ។ ក្រុមអ្នកសារព័ត៌មានមិនអាចទទួលបានចម្លើយពីរូបលោកបានទេ ថាតើវាជាវ៉ាក់សាំងដែលរូប​លោកបានចាក់​ជា​លើក​ទី១រឺក៏លើកទី២រឺយ៉ាងណា។

Pele gets Covid vaccine, hails 'unforgettable' day - Sports - Business  Recorder

Pele ជាកីឡាករតែម្នាក់គត់ដែលមានប្រវត្តិដ៏អស្ចារ្យធ្លាប់ឈ្នះពានបាល់ទាត់ពិភពលោក (World Cup)  ៣ ដង គឺនៅប្រទេស​ស៊ុយ​អែត​ក្នុង​ឆ្នាំ ១៩៥៨ ឈីលីនៅឆ្នាំ ១៩៦២ និងម៉ិកស៊ិកូនៅឆ្នាំ ១៩៧០ បានសម្រេច​ចិត្តរស់នៅដាច់​ដោយឡែក​នៅ​ផ្ទះ​​​របស់លោកនារដ្ឋសៅប៉ូឡូ។ ពោលគឺចាប់តាំងពីបញ្ហាការឆ្លងរីករាលដាលនៃ មេរោគរលាកដង្ហើមប្រភេទថ្មី​(កូវីត​-១៩)​ដែល​​​បាន​សម្លាប់មនុស្ស ២៥៥.០០០ នាក់ ក្នុងប្រទេសប្រេស៊ីលខណៈ ការចាក់វ៉ាក់សាំងហាក់​មាន​ភាព​យឺត​យ៉ាវ​​កំពុងបានចាប់ផ្តើម៕

 

ប្រភពព័ត៍មាន៖ Besoccer