បរទេស៖ Lionel Messi បានតាមស្មើកំនត់ត្រាអធិរាជបាល់ទាត់ប្រេស៊ីលលោក  Pele កាលពីថ្ងៃសៅរ៍ខណៈ​ប្រធាន​ក្រុម​Barcelona រូបនេះបានបង្កើតប្រវត្តសាស្រ្ត ស៊ុតបញ្ចូលទីអោយក្លឹបតែមួយក្នុងអាជីពច្រើនបំផុត ។

Pelé describes Messi as best player of last ten years

Messi កំពូលខ្សែប្រយុទ្ធជាប់ជាកីឡាករលេងល្អបំផុតរបស់ពិភពលោក (World Player of The Year) វ័យ ៣៣ ឆ្នាំរូបនេះបានរកគ្រាប់បាល់បញ្ចូលទីលើកទី ៦៤៣ សម្រាប់ក្រុមយក្សកាតាឡាន់ ក្នុងលទ្ធផលស្មើគ្នា  ២ទល់ និង២ ជាមួយ Valencia។ មានន័យថាកំនត់ត្រានេះបានតាមទាន់វីរបុរសដែលធ្លាប់ឈ្នះពាន World Cup ៣ដង ជាមួយប្រេស៊ីលរូបនេះធ្លាប់លេងអោយក្លឹប Santos នៅលីគកំពូលប្រស៊ីលនាពេលកន្លងមក ។

Pele Says Lionel Messi Is One Footed And 'Only Has One Skill' - SPORTbible

Pele បានទទួលស្គាល់ពីភាពអស្ចារ្យជាមួយការបញ្ចេញសំនេរ នៅនៅលើបណ្តាញសង្គម ​ Instagram ទៅកាន់ Messi មាន​អត្ថន័យថា៖ “សូមអបអរសាទរចំពោះកំណត់ត្រាប្រវត្តិសាស្ត្ររបស់អ្នក ( Lionel )។ ប៉ុន្តែអ្វីដែលសំ​ខាន់​បំផុត​នោះ​សូមរីករាយ ចំពោះការបន្តអាជីពរបស់អ្នកនៅបាសេឡូណា។ ហើយកំនត់ត្រានេះជារឿងដែលកម្រកើត​មានណាស់នៅក្នុងបាល់ទាត់ពិភពបាល់ទាត់”៕