បរទេស៖ បើ​យោង​ទៅ​តាម​បញ្ជី​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ទស្ស​នា​វដ្តី Forbes ដែល​បាន​​ចេញផ្សាយ​កាលពីថ្ងៃពុធ ខ្សែ​ប្រយុទ្ធ Lionel Messi បានក្លាយ​ជាអត្ត​ពលិក​ដែលរក​បាន​ចំណូល​ច្រើន​ជាង​គេ​បំផុត កាលពីឆ្នាំមុន ក្រោយពី​តា​រាឆ្នើម​របស់​ក្លិប Paris Saint-Germain ឡើង​ឈរ​ពីលើ​​កីឡាករ​បាល់​បោះ LeBron James របស់​ក្រប​ខ័ណ្ឌ NBA និង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Manchester United​។

Messi រក​បាន​ចំណូល​១៣០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ក៏​រាប់ប​ញ្ចូល​ទី​ប្រាក់​ចំណូល​ពី​ការ​ឧបត្ថម្ភ​នានា​ចំនួន​៥៥លាន​ដុល្លារ​អាមេរិក​ ផងដែរ​ អំឡុង​​រយៈពេល​១២​ខែ ដែល​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​ឈរ​លើ​កំពូល​តា​រាង ក្នុង​ចំណោម​អត្ត​ពលិក​ទាំង​១០​ដែល​រក​បាន​ចំណូល​ខ្ពស់​ជាង​​គេ ក្នុងរយៈពេល​១​ឆ្នាំ ក្រោយពី​​បានប​ញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​កីឡាករគុន​ចម្រុះ Conor McGregor​។

FILE PHOTO: Soccer Football – Ligue 1 – Lorient v Paris St Germain – Stade du Moustoir, Lorient, France – December 22, 2021 Paris St Germain’s Lionel Messi during the match REUTERS/Stephane Mahe/File Photo

ខ្សែ​ប្រយុទ្ធ James របស់​ក្លិប Los Angeles Lakers ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្រោយពី​រក​បាន​ចំណូល​សរុប​១២១​លានដុល្លារ​អាមេរិក ដើម្បី​បំ​បែក​កំណត់ត្រា​ខ្លួន​ឯង ក្រោយពី​រក​បាន​៩៦,៥លាន​ដុល្លារ​អាមេរិក កាលពីឆ្នាំមុន ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រទុយ​ហ្គាល់ Ronaldo រក​បាន​ចំណូល​១១៥លាន​ដុល្លារ​ ដើម្បី​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Neymar (ដែលរកបាន​៩៥លាន​ដុល្លារ) និង​កីឡាករ Stephen Curry ​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​កីឡា​បាល់​បោះ NBA ដែល​រក​បាន​៩២,៨លាន​ដុល្លារ បាន​បំពេញ​ចំណាត់​ថ្នាក់​កំពូលទាំង​៥​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia