បរទេស៖ លោក Gareth Southgate បានធ្វើការកោះហៅ Lingard, Luke Shaw និង Sam Johnstone សម្រាប់ការប្រកួតវគ្គជម្រុះ ព្រឹត្តការណ៏ World Cup ២០២២ នៅចុងខែមិនានេះ។

ក្រៅពីពួកគេទាំងបីនាក់ មានខ្សែប្រយុទ្ធ Oonie Watkins និងអ្នកចាំទី Sam Johnstone របស់ក្រុម West Brom ក៏ត្រូវមានមុខបង្ហាញខ្លួន ជាលើកដំបូងផងដែរ។ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Southgate បានបញ្ជាកយ៉ាងដូច្នេះថាក្នុងចំណោមអ្នកទាំង ៣ Jesse គឺពិតជាមានសំណាង។ រីឯ Shaw និង Jones បានវិលត្រលប់ព្រមពេលតែមួយ។ យើងមានបញ្ហាប្រឈមនៅ តំបន់ប្រយុទ្ធដែលជាហេតុបើកឱកាសសម្រាប់ Jesse ក៏ព្រោះតែគាត់ធ្វើបានល្អ ពេលនៅជាមួយ West Ham។ខ្សែបម្រើ Lingard របស់ក្រុម Man Utd ដែលកំពុងលេងខ្ចីជើងអោយក្រុម West Ham ធ្លាប់បានបង្ហាញខ្លួនលើកចុងក្រោយ ជម្រើសជាតិកាលពីខែមិថុនាឆ្នាំ ២០១៩កន្លងទៅ។

យ៉ាងណាមិញ ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold របស់ Liverpool មិនត្រូវបានដាក់រាប់បញ្ចូលក្នុងសមាជិកក្រុមទាំង ២៦ នោះទេ។ រីឯខ្សែបម្រើវ័យ ១៧ ឆ្នាំរបស់ក្លិប Dortmund កីឡាករ Jude Bellingham មានឈ្មោះក្រុមប៉ុន្តែអាចនឹងខកខានដោយសារតែការរឹតបន្តឺងដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគកូវីត-១៩នៅប្រទេសអាឡឺម៉ង់។ គួរបញ្ជាក់ថាអង់គ្លេសត្រូវប្រកួតជាមួយសានម៉ារីណូនៅថ្ងៃទី ២៥ ខែមីនា និង បន្តជួបនៅអាល់បានីនៅថ្ងៃទី ២៨ មុនពេលធ្វើម្ចាស់ផ្ទះទទួលភ្ញៀវប៉ូឡូញនៅថ្ងៃទី ៣១ បំណាច់ខែមិនាតែម្តង៕
ប្រភពព័ត៍មាន៖ BBC
 
                