បរទេស៖ ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំផែនការគួរឱ្យរំជួលចិត្តមួយក្នុងការនាំយកខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Ousmane Dembele ប្រសិនបើ Sadio Mane ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធឆ្នើមរបស់របស់ Liverpool ទាំង Mane និង Mohamed Salah សុទ្ធតែមានភាពស្រពេចស្រពិលក្នុងភាពមិនប្រាកដប្រជា ខណៈដែល Mane ក៏មានពាក្យចរចាមរាមថាផ្ទេរទៅ Real Madrid ផងដែរ។ កុងត្រារបស់ Mane នៅ Liverpool មិនផុតសុពលភាពនៅឆ្នាំ ២០២៣ ហើយបើសិនជាកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះមានបំណងចង់ចាកចេញនោះ Liverpool សម្រេចចិត្តលក់គាត់ក្នុងតម្លៃសមរម្យណាមួយ។
លោក Jurgen Klopp ក៏រំពឹងផងដែរថានឹងស្វែករកខ្សែប្រយុទ្ធជួយមុខថ្មីសម្រាប់រដូវកាល ២០២១-២២ ហើយបើយោងតាម Fichajes.net ក្លឹប Liverpool បានត្រៀមទឹកប្រាក់ដើម្បីត្រៀមចុះហត្ថលេខាលើកីឡាករ Dembele។ អតីតកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះបានបញ្ជាក់ថាកិច្ចចរចាមិនទាន់ចាប់ផ្តើមលើការបន្តកុងត្រាថ្មីនៅឡើយទេ ដោយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់នៅចុងរដូវកាលក្រោយ ហើយក្លឹប Barca ដែលកំពុងមានបញ្ហាខាងហិរញ្ញវត្ថុក៏អាចនឹងសម្រេចចិត្តលក់កីឡាកររូបនេះ៕
ប្រភពព័ត៍មាន៖ Sportsmole