បរទេស៖ Real Madrid និងត្រូវចំណាយប្រាក់ចំនួន ៥០ លានយូរ៉ុប្រសិនជាពួកគេចង់ចុះហត្ថលេខានាំយកអតីតកីឡាករ Achraf Hakimi ត្រលប់​ទៅកាន់ទឹកដី Santiago Bernabeuរបស់ខ្លួនវិញនៅពេលបញ្ចប់រដូវកាលនេះយោងគេហទំព័រអ៊ីតាលីCalciomercato បានចុះ​ផ្សាយ​។

Real Madrid: Achraf Hakimi: Isn't Odriozola available? Then he'll have to  perform against Chelsea... | Marca

​ខ្សែបម្រើអន្តរជាតិម៉ារ៉ុកដើមកំណើតអេស្បាញរូប​នេះបានធ្វើការផ្លាស់​ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ក្លិបយក្សអ៊ីតាលី Inter Milan នៅរដូវក្តៅឆ្នាំ ២០២០នេះ​ក្រោយ​ពីបង្ហាញទម្រង់លេងក្នុង​លក្ខណ្ឌខ្ចីជើងគួរអោយចាប់អារម្មណ៍នៅក្លិប Borussia Dortmund កាលពីរដូវកាល​២០១៩-២០២០ ។

Bundesliga | Five things on Borussia Dortmund's Real Madrid loanee Achraf  Hakimi

Real Madrid អាចនិងមានការសោកស្តាយក្រោយសម្រេចចិត្តរហ័សពេកដែលទទួលយកសំណើរ៤៥ លានផោនពីការលក់Hakimi ។​អ្វីដែលសបញ្ជាក់អោយឃើញច្បាស់នោះគឺរូបគេបានដើរតួនាទីយ៉ាងសំខាន់សម្រាប់រដូវកាលថ្មីនេះដោយជួយអោយ Inter Milan ឈ្នះ ពានSerieAជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១០ស្របពេលលោកAntonio Conte បានដាក់អោយរូបគេលេងតួនាទីជាបម្រើស្លាបស្តាំ និងការពារស្លាបស្តាំបានយ៉ាងល្អ៕

 

ប្រភពព័ត៍មាន៖ Sportskeeda