បរទេស៖ ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងការប្រជែងជាមួយនឹងក្លិប Paris Saint-German និង Arsenal ដើម្បីចុះហត្ថលេខាលើខ្សែការពារស្លាបស្តាំ Achraf Hakimi របស់ក្លឹប Inter Milan។

Fan View: Arsenal, Chelsea or PSG - Where should Hakimi play next season? |  Goal.com

Inter Milan ត្រូវបានគេជឿជាក់ថាកំពុងមានបំណងលក់ខ្សែការពារស្លាបស្តាំរូបនៅតម្លៃប្រហែលជា ៨០ លានផោននៅរដូវក្តៅនេះ ពោលគឺដើម្បីស្រោចស្រង់បញ្ហាក្លឹបហិរញ្ញវត្ថុរបស់ក្លឹបពួកគេនាពេលបច្ចុប្បន្ននេះ។ បើយោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្រុមតោខៀវ Chelsea បានក្លាយជាក្លឹបចុងក្រោយបង្អស់ដែលបានចូលរួមជាមួយក្រុមគូប្រជែងទីក្រុងឡុងដ៍ Arsenal និងក្រុម PSG ក្នុងការប្រជែងយក Achraf Hakimi។

Inter Milan struggling to make payment for Achraf Hakimi transfer

អ្នកចាត់ការថ្មីក្លឹប Inter លោក Simone Inzaghi មានបំណងចង់អោយ Hakimi ស្នាក់នៅជាមួយក្លិបយក្សអ៊ីតាលីនៅរដូវកាលក្រោយបន្តទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្លឹប Inter អាចនឹងសម្រេចចិត្តលក់ខ្សែការពាររូបនេះប្រសិនបើពួកគេទទួលបាននូវសំណើរដ៏សមស្របណាមួយ៕

 

ប្រភពព័ត៍មាន៖ Sportsmole