បរទេស៖ អ្នកចាំទី Marc-Andre ter Stegen របស់ក្រុមអ្នកមានបុណ្យបាសេឡូណានិងត្រូវបានអវត្តមានពីការប្រកួតEuro ឆ្នាំ ២០២០ ស្រប​ពេល​ដែលរូបគេត្រៀមនិងធ្វើការវះកាត់របួសជង្គង់ក្នុងពេលឆាប់ៗនេះ។

The clubs that have encouraged Ter Stegen to leave Barça

កីឡាករវ័យ ២៩ ឆ្នាំនិងជា​ជម្រើសដៃទី២បន្ទាប់ពី Manuel Neuer​ក្រោម​ការដឹកនាំរបស់លោក Joachim Lowe បានចូលលេង ​៩០ នាទីពេញក្នុងពេលបរាជ័យក្រោមថ្វីជើង Celta Vigo ក្នុងលទ្ធផល ២​ទល់និង១កាលពីថ្ងៃអាទិត្យនិងជាការ បញ្ចប់ក្តីសង្ឃឹមប្រជែងពាន La Liga របស់ក្រុមនៅរដូវកាលនេះ​បាត់ទៅ​ហើយ។​ក្រុម​លោក ​Ronald Koeman នៅមានការប្រកួតមួយលើកទៀតជាមួយ Eibarពេលបិទបញ្ចប់រដូវកាល ប៉ុន្តែ Ter Stegen នឹងមិនចូលរួម​នៅក្នុង​កា​​រ​ប្រកួត​នោះទេបន្ទាប់ពីកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះនិងត្រូវត្រៀមវះកាត់នៅសប្តាហ៏ទី៣នៃខែឧសភានេះ ។

The message of a Ter Stegen that it wants to be the goalkeeper title of  Germany

អតីតកីឡារករក្រុម Moncheng Gladbach បានសរសេររៀបរាប់នៅលើបណ្តាញសង្គម Instagram ថា «ខ្ញុំបានសំរេចចិត្តរួម​គ្នាជាមួយ​ក្រុមគ្រូពេទ្យរបស់ក្លឹបដើម្បីធ្វើការវះកាត់លើជង្គង់របស់ខ្ញុំ។ វាពិតជារឿងគួរអោយសោកសៅបំផុតដែលខ្ញុំមិនអាចចូលរួមព្រឹត្តការណ៏ Euro ២០២០នេះបាន។ ហើយវាជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំសម្រាប់ការវះកាត់លើបញ្ហារបួសនេះ​ហើយខ្ញុំនឹងខកខាន​ដោយ​សម្រាក​នៅផ្ទះដើម្បីគាំទ្រការប្រកួតសម្រាប់ប្រទេសកំណើត។ ហើយសង្ឃឹមថានឹងអាចចូលលេងនៅមុខអ្នកគាំទ្រម្តងទៀត​នៅពេលខ្ញុំ​ត្រឡប់​មកវិញសូមអរគុណចំពោះការគាំទ្ររបស់អ្នកក្នុងរដូវដ៏លំបាក និងសូមថែរក្សាខ្លួនឯងអោយបានល្អបងប្អូន»។ ​Ter Stegen បានបញ្ចប់យុទ្ធនាការរដូវកាល ២០២០-២០២១ នេះដោយរារាំងមិនអោយគូប្រកួតស៊ុតបញ្ចូលទីរៀងរាល់ការប្រកួត​១៤​ដង​( Cleansheet) ក្នុង ៤២ លើកនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ។ សម្រាប់ជម្រើសជាតិរូបគេធ្លាប់បានចូលលេង ២៥ ដង​ក្រោយ​ពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០១២៕

 

ប្រភពព័ត៍មាន៖ Sportsmole