បរទេស៖ Bayern Munich ​មាន​គម្រោងនាំយកអ្នកចាំទីដៃទីមួយ​របស់ក្រុម Barcelona កីឡាករ Marc-Andre ter Stegen មកកាន់ទឹកដី Allianz Arena នាពេលខាងមុខនេះ។

Marc-Andre Ter Stegen makes a non-negotiable demand from Barcelona

ជាមួយនឹងបញ្ហាហិរញ្ញវត្ថុកំពុងប្រឈម ក្លឹប​យក្សកាតា​ឡាន់បានកំពុងប្រឈមនិងបញ្ហាកាន់តែស្មុគស្មាញក្រោយធ្លាក់ចេញពី ក្របខ័ណ្ឌ Champions League ដូច្នេះក្លឹបមានបំណងចង់លក់ Ter Stegen នៅឆ្នាំ ២០២២ខាងមុខនេះ ។កីឡាករ​អន្តរជាតិ​អាឡឺម៉ង់​រូបនេះ​ក៏មានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ក្លឹបសារិកាព្រៃ Newcastle United ផងដេរ។ យោងគេហទំព័រ El Nacional បានចុះផ្សាយថាៈ Bayern Munich កំពុងរៀបចំផែនការសម្រាប់ក្លឹបក្រោយ ពីកីឡាករ Manuel Neuer ឈានចូលវ័យ ៣៦ ឆ្នាំក្នុងខែមីនា ស្របពេលកិច្ចព្រមព្រៀងរបស់កីឡាក​រក្រុម​ជម្រើស​​ជាតិឥន្រ្ទីយ៏ដែកអាឡឺម៉ង់ ជាមួយក្លឹប រហូតដល់ឆ្នាំ២០២៣ឯណោះ ។

Manuel Neuer in Croatia: Did the Bayern Munich star know what he was  singing? | Sports | German football and major international sports news |  DW | 15.07.2020

ទោះយ៉ាងណាការដេញថ្លៃលើកដំបូង ក្នុងតម្លៃ ៣០ លានអឺរ៉ូ តែត្រូវBarcelona ច្រានចោល ខណៈដែលក្រុម លោកXavi Hernandez ត្រូវការប្រមាណជា ៤០ លានអឺរ៉ូ ។Ter Stegen ធ្វើបាន Clean Sheet ត្រឹមតែ ៣ ដងប៉ុណ្ណោះក្នុង ១៤ ប្រកួតនៅក្របខណ្ឌ  La Liga រដូវកាលនេះដោយមានសុពលភាពកុង​ត្រារហូតដល់​ឆ្នាំ២០២៥ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole