បរទេស៖ Marco Reus និងមិនមានវត្តមានសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០​ចាប់ពីថ្ងៃទី១១មិថុនាដល់ថ្ងៃទី​១១​​កក្កដា​២០២១​​ខាង មុខនេះទេ ដោយយោងតាមការប្រកាសជាផ្លូវការណ៏របស់​សហព័ន្ធបាល់ទាត់ក្រុម​ឥន្រ្ទីយ៏ដែក​អាឡឺម៉ង់​​នៅថ្ងៃ​ពុធ​នេះ​ ។ ប្រធានក្រុម Borussia Dortmund វ័យ ៣១ ឆ្នាំរូបនេះផងដែរបានបញ្ជាក់ថារូបលោក ត្រូវការ​ពេល​វេលា​សម្រា​ក​កំលុងវិស្សមកាល រដូវ ក្តៅ ដើម្បីធ្វើអោយបញ្ហារបួសបានវិលត្រលប់មកជាសះស្បើយនិងរឹងមាំឡើងវិញខណៈដែលខ្លួនបានពិភាក្សា​គ្នាយ៉ាងល្អិតល្អន់ ជាមួយ គ្រូ បង្វឹក​លោ​កJoachim Loew មុនពេលធ្វើការសម្រេចចិត្តនេះឡើង។

Marco Reus on Twitter: "Our new tournament kit 2019/20! 🔥 ⚠️ @BVB ✖️  @pumafootball ⚠️… "

Reusគឺជាកីឡាករទី២ បន្ទាប់ពីមិត្តរួមជាតិនិងជាអ្នកចាំទី Marc-Andre ter Stegen របស់ Barcelona បានដក​ខ្លួនចេញ​ដោយ ត្រៀមវះកាត់បញ្ហារបួសកាលពីថ្ងៃច័ន្ទ ។ទោះបីជាឆ្លងកាត់បញ្ហារបួសញំញី​នៅរដូវកាលនេះ​ប៉ុន្តែ Reus​នៅតែបង្ហាញ​ទម្រង់​​លេងយ៉ាង ល្អនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយជួយអោយ Dortmund ឈ្នះការប្រកួត Bundesliga ចំនួន ៦ លើកចុងក្រោយ ដើម្បីមាន ឪកាសទៅលេងនៅក្របខ័ណ្ឌ Champions League និងផ្តួលRB Leipzig​វគ្គផ្តាច់ព្រ័ត្រ German Cupផងដែរ ។ សរុបទៅ Reus បានខកខានបង្ហាញខ្លួនព្រឹត្តការណ៏ធំៗជាលើកទី៣ក្រោយអវត្តមាន World Cup ឆ្នាំ ២០១៤ ពេលអាឡឺម៉ង់ឈ្នះជើងឯកនិងព្រឹត្តការណ៏ Euro២០១៦។

Marco Reus announces that he will not take part in the Euros

អវត្តមានរបស់Reusនាពេលនេះអាឡឺម៉ង់និងត្រៀមដាក់ជំនួសមកវិញដោយកីឡាករ Kai Havertz របស់ Chelsea រួមទាំ​ង​កីឡាករបីរូបរបស់ Bayern Munich គឺជាជម្រើសនោះគឺ Leroy Sane, Serge Gnabry និង Thomas Mueller ។ សម្រាប់គ្រូ​បង្វឹកលោកJoachim Lowe វ័យ៦១ ឆ្នាំនឹងលាឈប់ពីតំណែងក្រោយពីដឹកនាំអាឡឺម៉ង់ ១៥ ឆ្នាំកន្លងមក ខណៈអាឡឺម៉ង់ ស្ថិតក្នុង​ពូលជាមួយ បារាំង, និងក្រុមការពារតំណែងជើងឯកព័រទុយហ្កាល់ព្រមទាំងហុងគ្រី៕

 

ប្រភពព៍ត៍មាន៖ Besoccer