ទោះបីជាកន្លងមកមានការចាប់អារម្មណ៍តាមដាន និង ចង់បានខ្សែបម្រើ-ប្រយុទ្ធ Marco Reus ពីក្លឹបយក្សពីរនៅក្របខណ្ឌ Premier League គឺក្រុម Man.United និង Arsenal ។ យ៉ាងណាក៍ដោយ ក្រុមកំពុងស្ថិតនៅកំពូលតារាង Bundeliga គឺក្លឹប Dortmund មួយនេះនៅតែមានជំនឿថាកីឡាករ Reus និងបន្តលេងអោយក្រុមបន្តទៀតខណៈដែលកិច្ចសន្យារបស់រូបគេនិងអស់សុពលភាពនៅពហុកីឡាដ្ឋាន Signul Iduna Park នៅឆ្នាំ2019។

ទោះបីជាមួយរយៈកន្លងមក កីឡាករ Reus ឆ្នើមរូបនេះបានញុាំញីដោយសារបួសយ៉ាងណាក្តី នៅពេលត្រលប់មកកាន់ទីលានប្រកួតម្តងៗរូបគេ តែងបង្ហាញទម្រង់លេងលេចធ្លោ គឺបានចែកបាល់ និងរកគ្រាប់បាល់អោយក្រុម Dortmund បានជាញឹកញាប់។

ខ្សែបម្រើវ័យ28ឆ្នាំសញ្ជាតិអាឡឺម៉ង់ Reus កាលពីខែមុនមានពាក្យចចាមអារ៉ាមថារូបគេចង់ចាកចេញពីក្រុមនៅពេលដែលកិច្ចសន្យារបស់់ខ្លួនអស់សុពលភាព។ ប៉ុន្តែនាយកប្រតិបត្តិកីឡារបស់ក្លឹបលោក Michael Zorc បានអះអាង និងមានជំនឿថា Marco Reus និងនៅជាមួយយើងក្នុងរយៈពេលយូរបន្តទៀត ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun