Achraf Hakimi នឹងវិលត្រលប់ទៅកាន់ក្រុមអធិរាជ Real Madrid វិញនៅពេលរដូវកាល២០១៩-២០២០នេះដោយយោងតាមការបញ្ជាក់របស់នាយកផ្នែកកីឡារបស់ក្លឹប Dortmund លោក Michael Zorc បានថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយហើយគណនី Twitter របស់ក្លឹបក៏បានបញ្ជាក់ពីព័ត៌មាននេះផងដែរ។

ទោះបីជាយ៉ាងនេះក្តី ក្លឹបដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២ក្របខណ្ឌ Bundesliga ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមនឹងព្យាយាមដាក់សំណើរខ្ចីជើងកីឡាករអន្តរជាតិម៉ារ៉ុកវ័យ២១ឆ្នាំរូបនេះសាជាថ្មីម្តងទៀត ។ កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះរបស់ Hakimi គឺមានរយៈពេល ២ឆ្នាំហើយ នឹងត្រូវអស់សុពលភាពនៅរយៈពេលពីរបីខែទៀតប៉ុណ្ណោះ។

សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប Dormund ក៏បានចេញសេចក្តីបញ្ជាក់លើករណីខាងលើផងដែរថា៖ «ទោះយ៉ាងណាយើងកំពុងតែព្យាយាមចរចារបន្តកិច្ចសន្យាខ្ចីជើងនៅរដូវកាលក្រោយទៀត ក៏ព្រោះតែទីផ្សារដោះដូរនៅរដូវក្តៅនេះកំពុងប្រឈមនឹងហានិភ័យផ្នែកវិបត្តិហិរញ្ញវត្តុដែលមិនធ្លាប់មាន ដោយសារតែការរីករាលដាលនៃមេរោគកូវីត-១៩ ដែលជាមូលហេតុជះឥទ្ធិពលដល់ស្ថានភាពរបស់ Hakimi នាពេលនេះ»

អត្ថបទ៖ Polin