ជាមួយនឹងការលក់ខ្សែបម្រើ-ប្រយុទ្ធស្លាប Christian Pulisic ចំនួន ៦៤លានអឺរ៉ូថ្មីៗនេះ ទៅឱ្យក្រុមតោខៀវ Chelsea។ ក្រុម Dortmund បានបង្ហាញអោយឃើញថា ពួកគេបានលក់កីឡាករឆ្នើមៗមួយចំនួនចេញពីក្លឹប នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយការផ្តល់មកវិញនៅប្រាក់ចំណេញអតិបរមារហូតដល់ ៤០០លានយូរ៉ូឯណោះ។

ក្រុមកំពុងនាំមុខបច្ចុប្បន្ននៃក្របខ័ណ្ឌ Bundesliga ចង់វិនិយោគប្រាក់ចំណេញដែលបានពីការលក់កីឡាកររបស់ខ្លួនដើម្បីកសាងសមត្ថភាពយុវជនជំនាន់ក្រោយអោយសមត្ថភាពច្រើនថែមទៀត។

ខាងក្រោមនេះគឺជាស្ថិតិត្រួសៗដែលក្រុមបានលក់កីឡាករឆ្នើមរបស់ខ្លួននាពេលកន្លងមកៈ

១. Ousmane Dembele

ក្រោយបាត់បង់ Neymar ទៅក្លឹប PSG ក្រុម Barcelona បាននាំយកមកវិញនៅកីឡាករ Dembele ក្នុងរង្វង់ទឹកប្រាក់ ១៤៥លានយូរ៉ូ ខណៈដែលក្រុមបានទិញរូបគេពីក្លឹប Renne ក្នុងតម្លៃត្រឹមតែ ១៥លានយូរ៉ុប៉ុណ្ណោះ។

២. Pierre-Emerick Aubameyang

ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះផ្ទេរមកពីក្រុម Saint.Etiene កាលពីឆ្នាំ២០១៣ និងត្រូវបានលក់ទៅអោយ Arsenal ក្នុងតម្លៃ ៦៣,៧លានយូរ៉ូ ក្រោយបង្ហាញខ្លួននៅកីឡាដ្ឋាន Signal Iduna Park ២១៣ដង ស៊ុតបញ្ចូលទីបាន ១៤១គ្រាប់។

៣. Henrikh Mkhitaryan

ខ្សែបម្រើសញ្ជាតិអាមេនីរូបនេះ ត្រូវបានក្លឹប Dormund ទិញពីក្រុម Shakhtar Donetsk ក្នុងតម្លៃត្រឹមតែ ១៣លានយូរ៉ូ និងបានផ្ទេរទៅក្រុមបិសាចកក្រហម Man.United ក្នុងតម្លៃ ៤២លានយូរ៉ូនៅឆ្នាំ២០១៣។

៤. Mats Hummels

ខ្សែការពារអន្តរជាតិអាឡឺម៉ង់រូបនេះត្រូវបានក្លឹបលក់ទៅក្រុមប្រជែងលីកគឺ Bayern Munich ក្នុងតម្លៃ ៣៥លានយូរ៉ូ ព្រមជាមួយមិត្តរួមក្រុម ២រូបទៀតគឺ Lewandowski និង Gotze។

៥. Ilkay Gundogan

កីឡាករសញ្ជាតិអាឡឺម៉ង់ដើមកំណើតតួគីរូបនេះបានផ្ទេរទៅលេងអោយក្រុម Man.City ក្នុងតម្លៃ ២៧លានយូរ៉ូ។

មានកីឡាករមួយចំនួនទៀតដែលក្លឹបបានលក់ពួកគេចេញនិងដូចជា Sokratis Papastathopoulos ២០លានយូរ៉ូ, Matthias Ginter ១៧លានយូរ៉ូ, Shinji Kagawa ១៦លានយូរ៉ូ(បច្ចុប្បន្នត្រលប់មកលេងអោយក្លឹបវិញ), Sven Bender ១៥លានយូរ៉ូ និង Nuri Sahin ១០លានយូរ៉ូ។

ប្រភព៖ marca