បរទេស៖ Sergio Busquets ប្រធានក្រុមជម្រើសជាតិអេស្បាញ បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ Covid-19 គឺ ៨ ថ្ងៃមុនពេលបើកការប្រកួតយូរ៉ូ ២០២០ និងចាប់ផ្តើមឡើង។

Barcelona midfielder Sergio Busquets tests positive for Covid-19 - Barca  Blaugranes

ជាលទ្ធផលនៃការសាកល្បងរបស់ខ្សែបម្រើក្រុម Barcelonaកីឡាករអេស្បាញ​ត្រូវដកខ្លួន​ចេញពីការ​ប្រកួត​កម្តៅសាច់ដុំ ចុងក្រោយរបស់ ពួកគេទល់នឹងលីទុយអានីនៅថ្ងៃអង្គារនេះ។​សមាជិកក្រុមដែលនៅសេសសល់ត្រូវបានគេ​ធ្វើតេស្តិ៍អវិជ្ជមាន​ប៉ុន្តែ Busquets មានវ័យ ៣២ ឆ្នាំ ត្រូវបានដាក់អោយនៅដាច់ដោយឡែកមួយរយៈពេលសិន។សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយ​ថាការ​ប្រកួតមិត្តភាពជាមួយ លីទុយអានីនឹងត្រូវលេងដោយក្រុមជម្រើសជាតិអេស្ប៉ាញមានវ័យអាយុក្រោម ២១ ឆ្នាំ​ជំនួស​វិញ​។

Euro 2020 Spain news: captain Sergio Busquets tests positive for COVID-19 -  The Athletic

អេស្បាញ​និងចាប់ផ្តើមយុទ្ធនាការប្រកួតក្នុងពូល E ជាមួយស៊ុយអែតនៅទីក្រុងSeville នៅថ្ងៃទី ១៤ ខែមិថុនាមុនពេលជួបប៉ូឡូញ នៅថ្ងៃទី១៩ មិថុនា និងបន្តជួបស្លូវ៉ាគី នាថ្ងៃទី២៣ មិថុនា៕

 

ប្រភពព័ត៍មាន៖ BBC