បរទេស៖ ខ្សែ​បម្រើ​ការ​ពារ Sergio Busquets បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា រូប​គេនៅ​តែ​ស្ថិត «ក្នុង​អារម្មណ៍​ភ្ញាក់ផ្អើល» ក្រោយពី​ការ​ចាក​ចេញ​របស់ Lionel Messi ស្រប​ពេល​ដែល Barcelona ត្រៀម​ចាប់​ផ្តើមយុទ្ធនាការ Champions League ទី​១​របស់​ពួកគេ ដោយគ្មានតារាឆ្នើម​អន្តរ​ជាតិ​អាហ្សង់ទីន​រូបនេះ ចាប់​តាំងពីឆ្នាំ​២០០៣។

Messi exit was a shock but Barcelona can win Champions League without him -  Busquets | Goal.com

ក្រុម Barca នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Bayern Munich នា​កីឡដ្ឋាន Camp Nou ក្នុងពូល E នៅរាត្រីនេះ ហើយ​និង​ចាប់ផ្តើម​យុទ្ធនា​ការនេះ ក្នុងនាម​ជាក្រុម​មានក្តី​សង្ឃឹម​តិចក្នុងការ​ឈ្នះ ក្រោយពី​ការ​លក់​ចេញកីឡាករ​ជាច្រើន​ពីក្រុម​របស់​ខ្លួន​។ ជាមួយនឹង​ការ​​ជាប់បំណុល​ច្រើន​ជាង​១ពាន់​លាន​អឺ​រ៉ូ ក្លិប​នេះ បាន​បញ្ចេញ​កីឡាករ​ចំនួន​១១នាក់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ Messi ផង​ដែរ ដែលបានផ្ទេរ​ទៅកាន់​ក្លិប Paris Saint-Germain ក្រោយពីត្រូវ​បាន​ប្រាប់​ថា កិច្ច​សន្យា​របស់​គេ​មិនអាច​បន្ត​ឲ្យថ្មី​ឡើយ​។ Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​១២០គ្រាប់ ក្នុងការ​ប្រកួត​១៤៩លើក​សម្រាប់​ក្លិប Barcelona និ​ង​បាន​ឈ្នះពាន Champions League ៤លើក ក្នុងឆ្នាំ​២០០៦ ២០០៩ ២០១១ និង​ឆ្នាំ​២០១៥ ដោយ​ការ​ឈ្នះពាន​៣លើក​ចុងក្រោយ​បានកើត​ឡើង​រួម​ជាមួយនឹង Busquets​។

Sergio Busquets talks Memphis, Koeman, Laporta, Messi ahead of Bayern clash  | Barca Universal

Busquets បាន​ឲ្យដឹង​ក្នុង​សន្និ​សីទ​សារ​ព័ត៌មានថា៖ «ខ្ញុំ​មាន​អារម្មណ៍​ដូច​គ្រប់គ្នា​អ៊ី​ចឹង​។ ខ្ញុំ​បាន​ស្ថិតក្នុង​ភាព​ភ្ញាក់ផ្អើល ដោយ​សារ​តែ Leo ពិត​ជា​សំខាន់​ណាស់​ចំពោះ Barca ហើយ​រូប​គេក៏​មាន​ន័​យចំពោះ​ខ្ញុំ និង​គ្រួ​សារ​របស់​យើង​ផងដែរ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia