បរទេស៖ អតីតគ្រូបង្វឹក Liverpool និង Chelsea លោក Rafael Benitez បានយល់ព្រមលើកិច្ចព្រមព្រៀងជាអ្នកចាត់ការថ្មីរបស់ក្លិប Everton លើកិច្ចសន្យារយៈពេល ៣ ឆ្នាំ។គួរបញ្ជាក់ថាគ្រូប​ង្វឹកសញ្ជាតិអេស្បាញវ័យ ៦១ ឆ្នាំរូបនេះបានមិនមានក្លឹបដឹកនាំ ក្រោយ ចាប់តាំង​ពីចាក​ចេញ​ពីតួនាទីគ្រូបង្វឹកក្លឹប Dalian Professional នៅលីកកំពូលចិនកាលពីខែមករាក្រោយដឹកនាំក្រុម ឈ្នះ ១២ ដងក្នុងចំណោម ៣៨ ប្រកួត។រីឯEverton វិញក៏បានសម្លឹងរកគ្រូបង្វឹកថ្មី ក្រោយពីអ្នកចាត់ការសញ្ចាតិអ៊ីតាលីលោក Carlo Ancelotti ដើម្បីវិលត្រលប់ទៅកាន់ ទឹកដី​Santiago Bernabeu របស់ក្រុមអធិរាជស Real Madrid វិញ។  ក្រុមEverton ក៏ធ្លាប់បានទាក់ទងជាមួយអតីតគ្រូបង្វឹកលោក  Nuno Espirito Santo មុនពេលការពិភាក្សាជាមួយលោកBenitezបានវិវឌ្ឍទៅមុខគួរកត់សម្គាល់។

Rafael Benitez: Everton set to appoint former Liverpool manager as Carlo  Ancelotti's replacement | Football News | Sky Sports

យោងគេហទំព័រ BBC Sport បានលើកឡើងថា  ក្លឹបដែលមានកីឡាដ្ឋានឈ្មោះGoodision Park នៅទីក្រុងLiverpoolភាគខាងជើង​ឈៀង​ខាងលិចចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Benitezនិង កំពុងត្រៀមវិលត្រឡប់មកកាន់ក្របខណ្ឌ  Premier League ក្រោយចាកចេញពីក្រុមសារិកាព្រៃNewcastle United ក្នុងឆ្នាំ ២០១៩ ។

Rafael Benitez: Everton set to appoint former Liverpool manager | Football  News | Sky Sports

ប្រភពខាងលើបន្តថាលោកBenitezបានពិភាក្សាគ្នាជាមួយម្ចាស់ក្លឹបលោក Farhad Moshiri បើទោះបីជាការតែងតាំង​ដល់តួនាទី​ជា​អ្នក​ចាត់ការទូទៅរបស់គាត់បានជួប ប្រទះនឹងភាពប្រទូសរ៉ាយខណៈដែល ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតលើបដាដែលអ្នកគាំទ្រមួ​យ​ចំនួន​ប្រឆាំងនឹងលោក Benitez ដែលបានកើតមានឡើងនៅក្បែរកន្លែង(ផ្ទះ)របស់គាត់ស្នាក់នៅនាពេលថ្មីៗនេះ។គួររំលឹកថាលោកBenitez ធ្លាប់ឈ្នះពានFA Cup, Champions League, Europa League, La Liga និង Coppa Italia ក្នុងអំឡុងពេលដឹកនាំក្លឹបធំៗកន្លងមកក៏ ជាបេក្ខភាពសម្រាប់ទំនេរនៅ Tottenham Hotspur ផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC Sport