គ្រូបង្វឹកក្រុមសារិកាព្រៃ Newcastle United លោក Rafael Benitez បានបដិសេធន៍សំណើរដឹកនាំក្រុម Everton ជំនួសលោក Ronald Koeman នៅក្នុងការចរចារកាលពីចុងសប្តាហ៍មុន។បច្ចុប្បន្នម្ចាស់ក្លឹប Newcastle លោក Mike Ashley បានអំពាវនាវលក់ក្លឹបដ៍ចំណាស់មួយនេះ ខណៈដែលគ្រូបង្វឹក លោក Benitez បានប្រាប់អោយដឹងថាមិនបានចាប់អារម្មណ៍ទៅដឹកនាំក្រុមផ្សេង ហើយលោកកំពុងផ្តោតអារម្មណ៍ដឹកនាំក្រុម Newcastle តែមួយមុខប៉ុណ្ណោះ។

គេហទំព័រ Sunsport បានអោយដឹងបន្តថាថា: ប្រធានក្លឹប Everton លោក Farhad Moshiri មិនពេញចិត្តនិងការដឹកនាំរបស់គ្រូបង្វឹកវ័យ 54ឆ្នាំលោក Koeman ក្នុងការចាប់ផ្តើមរដូវកាលថ្មីនេះ ទោះបីជាក្លឹបបានចំណាយប្រាក់នាំយកកីឡាករអស់មិនតិចជាង 100លានផោនដើម្បីមករួមក្រុមកន្លងមក ដូច្នេះក្រុមបានពិភាក្សាជាមួយអតីតគ្រូបង្វឹក Liverpool, Inter Milan, Napoli, និង Real Madrid រូបនេះ ប៉ុន្តែទទួលលទ្ធផលអវិជ្ជមាន។

Everton និងត្រូវជួបប្រកួតជាមួយក្រុម Lyon នៅក្របខណ្ឌ Europa League នាថ្ងៃព្រហស្បត្ត៍សប្តាហ៍នេះ ស្របពេលដែលក្រុមបច្ចុប្បន្នមានចំណាត់ថ្នាក់លេខ 16នៅតារាងក្របខណ្ឌ Premier League។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun