បរទេស៖ លោក Frank Lampard អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Everton បាន​បញ្ជាក់​ថា វា​ជា​រឿង​ដែល​ឥត​ប្រយោជន៍ «ក្នុងការ​យក​ចិត្ត​ទុក​ដាក់» ទៅលើ​បុគ្គលិកលក្ខខណ្ឌៈផ្ទាល់ខ្លួន​ដូច​ជា Dele Alli ក្រោយពី​​​កីឡាករ​ថ្មី​របស់​លោក ត្រូវ​បាន​គេ​រិះ​គន់ ទៅលើ​​ការ​ស្លៀក​ពាក់​​របស់​គេ អំឡុង​ពេលនៃការ​បង្ហាញមុខ​​ដល់​អ្នក​គាំទ្រ​។

លោក Glenn Hoddle អតីត​គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​និយាយ​ថា កីឡាករ​រូបនេះ ហាក់ដូច​ជា​​ទើប​តែ​ត្រូវ​បាន​គេ​ហូស​តាម​ដងផ្លូវ​អ៊ី​ចឹង នៅពេល​ដែល​រូប​គេត្រូវ​បាន​ណែនាំ​ទៅកាន់​​អ្នក​គាំទ្រ នៅ​តង់​ទី​១ ក្នុងពេល​ក្រុម Everton បានយកឈ្នះ​លើ​ក្រុម Brentford ក្នុង​លទ្ធផល ៤-១ នា​ការ​ប្រកួត​ពាន FA Cup នៅ​កីឡដ្ឋាន Goodison Park កាលពីថ្ងៃ​សៅរ៍​។ ប៉ុន្តែ ទោះ​បី​ជា​​យ៉ាង​ណា លោក Lampard គ្រូបង្វឹក​ថ្មី​របស់ក្លិប Everton បាន​ឲ្យកីឡាករ​ប្រកាន់​ជំ​ហរ​ដោយខ្លួន​ឯង និង​បង្ហាញពី​ចរិត​លក្ខខណៈ​របស់​ខ្លួន​។

អតីត​អ្នកចាត់​ការ​ទូទៅ​របស់​ក្លិប Chelsea រូបនេះ​បាន​ឲ្យដឹងថា៖ «ខ្ញុំ​បាន​ឮនូវ​ប្រតិកម្ម​មួយ​ចំនួន ហើយ​ខ្ញុំមានការ​គោ​រព​គ្រប់គ្នា​ ទាំង​អស់​ដែល​បាន​និយាយ​ អតីតកីឡាករ មនុស្ស​ដែលខ្ញុំ​គោរព និង​សរសើរ​ទៅលើ​លោក Ally McCoist, Alan Brazil, Glenn Hoddle ហើយ​ខ្ញុំ​មិន​ប្រឆាំង​នឹង​ពាក្យ​សម្តី​របស់​ពួក​គាត់​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia