លោក Daniel Farke បានបញ្ជាក់ថាក្រុម Norwich នឹងតស៊ូរហូតដល់ទីបំផុត ដោយមិនចុះចាញ់ឡើយទោះ បីក្រុមមិនមានភាព ប្រាកដប្រជាថានិងតស៊ូអោយ រួចផុតពីតំបន់ដែលត្រូវកត់ចេញ បន្ទាប់ពីបរាជ័យ ក្នុងក្របខ័ណ្ឌ Premier League ជាលើកទី ៣ នៅលើទឹកដីខ្លួនឯងជាមួយក្រុមភ្ញៀវ Everton កាលពីយប់ថ្ងៃពុធក្នុងលទ្ធផល ១ទល់និង០។

Norwich បច្ចុប្បន្នសិ្ថតនៅលេខរៀងទី២០ បាតតារាងហើយត្រូវការ ៦ពិន្ទុ ដើម្បីឡើងមកឈរនៅតំបន់សុវត្តិភាព ប៉ុន្តែពួកគេនៅតែមានក្តីសង្ឃឹមខណៈក្រុម៣ផ្សេងទៀតដែលកំពុងមានលក្ខណៈប្រទាញប្រទង់គឺ West Ham, Bournemouth និង Aston Villa ដែលសុទ្ធតែបរាជ័យក្នុងជំនួបកាលពី ថ្ងៃអង្គារនិងថ្ងៃពុធកន្លងទៅនេះ។

ក្រុម Norwich ក៏និងត្រូវមានភារកិច្ច ទទួលភ្ញៀវបិសាចក្រហម Man.Utd វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះផងដែរ៕

អត្ថបទ៖ Polin