បរទេស៖ Everton មានគម្រោងកសាងកីឡាដ្ឋានថ្មីដោយផ្ទុកនូវកៅអីមានសមត្ថភាពសម្រាប់ផ្ទុកអ្នកទស្សនាបានដល់ទៅ  ៥២,០០០ កន្លែងបានទទួលការយល់ព្រមចុងក្រោយពីរដ្ឋាភិបាលចក្រភពអង់គ្លេសហើយ។ទីតាំងមានឈ្មោះថា Bramley-Moore Dock នៅមាត់ទឹកនាឆ្នេរសមុទ្រទីក្រុង Liverpool ត្រូវបានផ្តល់ការយល់ព្រមពីក្រុមប្រឹ ក្សាភិបាលកាលពីខែកុម្ភៈប៉ុន្តែរដ្ឋាភិបាលបានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីពិនិត្យឡើងវិញលើសំណើនេះទៅរដ្ឋាភិបាលអង់គ្លេស។

Everton FC's £500m stadium plan approved by government - BBC News

អ្នកនាំពាក្យក្លឹប Everton  បានបញ្ជាក់ជាលាយលក្ខណ៍អក្សរនៃការ​យល់ព្រម​បន្ទាប់​ពីលេខាធិការសហព័ន្ធ​លោក Robert Jenrick បានពិនិត្យមើលផែនការនិងឯកសារពាក់ព័ន្ធនេះឡើងវិញ។​

Momentous day': Everton get government go-ahead for new stadium | Everton |  The Guardian

គួរបញ្ជាក់ថាក្លឹបEvertonបានប្រើប្រាស់កីឡាដ្ឋាន  Goodison Park ចាប់តាំងពីឆ្នាំ ១៨៩២ ហើយបាន​ស្វែង​រកក្លឹបថ្មីអស់រយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ក្លឹបបាននិយាយថាឥឡូវនេះពួកគេអាច​ដំណើរការសាងសង់បា​នដោយចាត់ទុកពេលវេលានៃការយល់ព្រមនេះថាគឺជាថ្ងៃដ៏​​អស្ចារ្យ៕

 

ប្រភពព័ត៍មាន៖ BBC