បរទេស៖ ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យចាញ់ក្រុម QPR មកពីក្របខណ្ឌ Championship (លីកលំដាប់ទី២)​ បំបាក់ក្នុងលទ្ធផល ៤ទល់និង២ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅកីឡដ្ឋាន Kiyan Prince Foundation។ មាន​ប្រិយមិត្តអ្នកទស្សនាបានបង្កើនទំនុកចិត្តជាមួយការស្រែកហ៊ោកញ្ជ្រៀវក្រោយពី Charlie Austin បានរកគ្រាប់បាល់​វាយបកតាមស្មើ ក្រោយពីត្រូវ Jesse Lingardរកបានបាល់បើកឆាកនាំមុខសម្រាប់ Man Utd ។

Live Commentary - QPR vs Man Utd | 24.07.2021

ត្រឹមតែរយៈពេល៧នាទី QPRមានឪកាសរកបានគ្រាប់បាល់៣គ្រាប់ដោយកីឡាករ Lyndon Dykes ពីរគ្រាប់និង​ការ​ស៊ុតពីរយៈចំងាយរបសស់ Moses Odubajo ធ្វើអោយQPR នាំមុខ៤ទល់និង១ នៅតង់ទី ២ មុនពេលយុវជន Anthony Elanga វ័យ ១៩ ឆ្នាំបានរកគ្រាប់បាល់វាយបកតាមពីក្រោយ១គ្រាប់វិញសម្រាប់ Man.Utd ។

Manchester United can start trialling new formation with key player back vs  QPR - Samuel Luckhurst - Planet Concerns

អ្នកចាត់ការលោក Ole Gunnar Solskjaer ដែលទើបតែចុះកុងត្រាថ្មីរក្សាគាត់នៅ United រហូតដល់ឆ្នាំ ២០២៤ បានដាក់អោយកីឡាករជើងចាស់ Juan Mata និង Dan James ដឹកនាំក្រុមយុវជនវ័យក្មេងសម្រាប់ការប្រកួតនេះ ខណៈ កីឡា​ករឈុតធំ និង ជម្រើស១១នាកដ់ំបូងជាច្រើននៅឡើយមិនទាន់បានវិលត្រលប់មកវិញ ក្រោយបំពេញ កាតព្វកិច្ច​លើ​ឆាកអន្តរជាតិ។Man.Utdក៏​និងត្រូវប្រឈមអវត្តមាន ខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Alex Telles សម្រាប់​ការចាប់ផ្តើម​រដូវកាលនេះដោយសារបញ្ហារបួសកជើង ព្រមជាមួយកីឡាករចំណូលថ្មីតម្លៃខ្លួនកំនត់ត្រា ៧៣ លានផោនគឺ Jadon Sanchoផងដែរនោះ ។

Arsenal half time player ratings vs Millwall as Tierney impresses but  Nketiah frustrates - football.london

ការប្រកួតគូផ្សងទៀត Arsenal បានយកឈ្នះជាលើកដំបូងសម្រាប់ត្រៀមបើករដូវកាលនេះក្នុងលទ្ធផល ៤ទល់និង១​ជាមួយក្រុម Millwall  ដែលទាំង៤គ្រាប់របស់ក្រុមលោកMikel Arteta រកបានដោយ កីឡាករ Callum Chambers, Nicolas Pepe, Folarin Balogun និង Alexandre Lacazette៕

 

ប្រភពព័ត៍មាន៖ BBC