បរទេស៖ កីឡាករ Tammy Abraham បានរកគ្រាប់បាល់ជ័យជំនះជួយអោយតោខៀវ Chelsea យកឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតបើកឆាកកំដៅសាច់ដុំ ( Mind Series) មុនបើករដូវកាល។

Arsenal vs. Chelsea – Football Match Report – August 1, 2021 – Football Reporting

គ្រាប់បាល់ពី Kai Havertz និង Abraham រកបានម្នាក់មួយគ្រាប់ជួយអោយ Chelsea ឈ្នះការប្រកួត បើទោះបីជា Granit Xhaka បានវាយបក​តាមស្មើ១ទល់និង១ក៏ដោយ។ អ្នកគាំទ្រប្រមាណជា ២៥.០០០ នាក់ត្រូវបានអនុញ្ញាតិបានចូលរួមទស្សនានៅឯកីឡដ្ឋាន Emirates សម្រាប់ការប្រកួតបាល់ទាត់ផ្នែកបុរសលើកដំបូងដែលរួមមាន Arsenal, Chelsea និង Tottenham ។

5 Things Learned: Arsenal 1-2 Chelsea | Pre-Season - Sports Illustrated Chelsea FC News, Analysis and More

Chelsea ដែលបានស្វាគមន៍ការត្រលប់មកវិញរបស់ខ្សែការពារ Antonio Rudiger, Timo Werner និង Havertz បន្ទាប់ពីការសម្រាកវិស្សមកាលរបស់ពួកគេបន្ទាប់ពីការប្រកួតយូរ៉ូ ២០២០ ដោយបង្ហាញខ្លួនព្រមជាមួយកីឡាករ Callum Hudson Odoi និង Christian Pulisic ក្នុងតួនាទីបម្រើស្លាប៕

ប្រភពព័ត៍មាន៖ Metro