បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស បាន​ចាត់​ទុក​ថា «ជា​រៀងមិន​អាច​ទទួល​យក​បាន​ឡើយ» ចំពោះ​ការ​រើស​​អើង​ជាតិ​សាសន៍​ដែល​ត្រូវ​​បាន​ធ្វើ​ឡើ​ទៅកាន់​កីឡាករ​របស់​ពួ​ក​គេ អំឡុង​ពេល​​​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-០ លើ​ក្រុម​ជម្រើស​ជាតិ​ហុង​គ្រី ក្នុងការ​ប្រកួត​ជម្រុះ World Cup ក្នុង​ទីក្រុង Budapest កាលពីថ្ងៃ​ព្រហស្បតិ៍​។

ខ្សែ​ប្រយុទ្ធ Raheem Sterling របស់​ក្លិប Manchester City និង​ខ្សែ​បម្រើ Jude Bellingham របស់ក្លិប Borussia Dortmund សុទ្ធ​សឹង​បាន​រង​នូវ​ការ​រើស​​អើង​ដូចគ្នា​។ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​ទ្វីប​អឺ​រ៉ុប​ហៅ​កាត់ថា​ UEFA បាន​បញ្ជា​ឲ្យ​ហុង​គ្រី លេង​ការ​ប្រកួត​លើ​ទឹក​ដីខ្លួន​ឯង​ចំនួន​៣​ប្រកួត នៅកីឡដ្ឋាន​បិទ​ជិត​គ្មាន​អ្នក​ទស្សនា ក្រោយពី​​ការ​​ប្រើប្រាស់​ឥរិយា​បថ​បែប​រើស​អើង​របស់​អ្នក​គាំទ្រក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០​។ ជាមួយ​គ្នា​នេះ ក៏មាន​ការ​ចោទ​ប្រកាន់​នានា​ទាក់ទង​នឹង​ការ​​រើស​អើង​ជាតិ​សាសន៍ និង​ការ​ប្រព្រឹត្ត​បំពានផ្សេង​ទៀត​ងផង​ដែរ​។ ប៉ុន្តែ អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​ទៅ​ទស្ស​នា​នាកីឡដ្ឋាន Puskas Arena ដែល​​អាច​ផ្ទុក​អ្នក​ទស្ស​នា​បាន​៦៧០០០នាក់ ក្នុង​ទីក្រុង Budapest នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដោយ​សារ​តែ​ការ​ប្រកួតនេះ ស្ថិត​ក្រោមការ​មើល​ខុសត្រូវ​របស់​សហ​ព័ន្ធកីឡា​បាល់ទាត់​អន្តរ​ជាតិ FIFA​​។ ការ​រើស​អើង​នានា​បាន​កើត​ឡើង​តាំងពី​ចាប់ផ្តើម​ប្រកួត ខណៈ​ដែល​​កីឡាករ​របស់​អង់​គ្លេស​បាន​រង​នូវ​ការ​ស្រែក​ចំអក​ឲ្យ​ខ្លាំង​ៗ ក្នុង​ពេលពួកគេ​លត់​ជង្គង់ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិសាសន៍​។

កីឡាករ​​របស់​ក្រុម​ជម្រើស​ជាតិ​ហុង​គ្រី និង​គ្រូបង្វឹក​​បង្គោល​របស់​ពួកគេ​គឺ​លោក Marco Rossi បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​បង្ហាញ​ពីការគោរព​ដល់​កាយ​វិការ​របស់​ក្រុម​អង់គ្លេស នៅមុន​ពេល​ប្រកួត ប៉ុន្តែ សារ​នេះ មិនមា​ប្រយោជន៍​អ្វីឡើយ​។ លោក Gareth Southgate គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក៏​បាន​រង​នូវ​ការ​ចោល​ដុំ​ទឹក​កក ពីអ្នក​គាំទ្រផង​ដែរ អំឡុង​​ពេលនៃ​កិច្ច​សម្ភាស​បន្ទាប់​ពីការ​ប្រកួត​របស់​លោក​៕

 

ប្រភព​​ព័ត៌មាន៖ BBC