បរទេស៖ ខ្សែ​ការ​ពារ Nathan Ake របស់​ក្លិប Manchester City បានប្រកាស​កាលពីថ្ងៃព្រហស្បតិ៍​ថា ឪពុក​របស់​ខ្លួន​បាន​ទទួល​មរណៈភាព ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយពី​ខ្សែការ​ពារ​អន្តរ​ជាតិហូឡង់រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជាលើក​ដំបូ​ង​គេក្នុង​ក្រ​ប​ខ័ណ្ឌ Champions League​។

Ake បាន​រក​គ្រាប់បាល់​បើកឆាក នៅនាទី ទី​១៦ ក្នុង​ពេល​ក្រុម​ខ្លួន​បានយកឈ្នះលើក្រុម​ RB Leipzig ក្នុងលទ្ធផល ៦-៣​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ឱកាស​មាស​របស់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ប្រែ​ទៅ​ជា​សោក​សៅវិញ ក្រោយពី​ឪពុក​របស់​គេ​គឺលោក Moise ដែលមាន​ជំ​ងឺ​ប្រចាំ​កាយ​នោះ បានស្លាប់​ភ្លាម​ៗ​បន្ទាប់​ពី​នោះ​។ Ake បាន​សរសេរ​នៅលើ​បណ្តាញសង្គម Instagram ថា៖ «រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ គឺ​ជា​ពេលវេលា​ដ៏លំបាក​បំផុតក្នុង​ជីវិត​របស់​ខ្ញុំ​។

ឪពុក​របស់​ខ្ញុំ​បាន​ឈឺធ្ងន់ ហើយ​មិន​អាច​ព្យា​បាល​បាន​ឡើយ​។ ម្សិលមិញ បន្ទាប់​ពី​ជួប​ពេលវេលាដ៏លំបាកមួយ ខ្ញុំ​បាន​រកគ្រាប់បាល់​ដំបូង​របស់ខ្ញុំ​ក្នុង Champions League ហើយ​ត្រមឹ​តែ​ប៉ុន្មាន​នាទី គាត់​បាន​លា​ចាកលោក​ទៅ​យ៉ាង​មាន​ក្តីសុខ ដោយ​មាន​ម្តាយ និង​បង​ប្រុស​របស់​ខ្ញុំ​នៅ​ក្បែរ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia