បរទេស៖ Reece James បានអំពាវនាវសុំជំនួយពីសហគមន៍កីឡាបាល់ទាត់ក្នុងការកំណត់អត្តសញ្ញាណបុគ្គលមិនស្គាល់ អត្តសញ្ញាណដើម្បីយកមកកាត់ទោសតាមច្បាប់។

Turn these low-life individuals in' – Reece James appeals to fans after  burglary | Chelsea | The Guardian

ការលើកឡើងរបស់កីឡាករអន្តរជាតិអង់គ្លេស រូបនេះក្រោយ​ពី​ត្រូវ​ជនមិនស្គាល់អត្តសញ្ញាណ៤រូបបាន លួចចូលក្នុងផ្ទះរបស់គេហើយបានលួចយកសម្ភារៈសំខាន់ៗដែល ក្នុងនោះបានបាត់បង់មេដាយ Champions League និង Euro 2020 របស់គេផងដែរ។ ខ្សែការពារ​ស្លាបស្តាំក្រុមតោខៀវ Chelsea បានបញ្ចេញភស្តុតាងតាមរយៈការថតដោយកាមេរ៉ាសុវត្តិភាពបង្ហាញ​ពី​សកម្មភាពចោរទាំង ៤ នាក់នោះលើបណ្តាញទំនាក់ទំនងសង្គមដើម្បីជាជំនួយដល់ប៉ូលីសធ្វើកិច្ចការស្រាវជ្រាវ។

England star Reece James posts moment 'robbers raided his house' - Saty  Obchod News

Jamesបានសរសេរនៅលើបណ្តាញគណនីសង្គម Instagram រៀបរាប់​ប្រាប់ថាៈ ផ្ទះរបស់គាត់ ត្រូវបាន ចោរ លួចចូលកាលពីថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅខណៈខ្លួន កំពុងតែមាន​វត្តមាន​ធ្វើ​កា​រប្រកួតក្របខណ្ឌ Champion League នៅទឹកដីZenit St Peterburg ។ខ្ញុំមិនដែលបានដាក់សម្ភារៈ​មាន​តម្លៃ​ដូចជាគ្រឿង អលង្ការ នៅក្នុ ងហឹបដែលពួកគេលួចទៅនោះទេ ពោលគឺមានតែពានជ័យលាភីផ្ទាល់ខ្លួន​ដែល​មាន​​ដូច​ជាមេដៃ Champion League , Euro ២០២០៩ និង Uefa Super Cup តែប៉ុណ្ណោះ៕

ប្រភពព័ត៍មាន៖ Goal