បរទេស៖ Chelsea និងមិនប្រថុយប្រថានដាក់កីឡាករ  Reece James អំឡុងពេលការប្រកួតព្រឹត្តការណ៏ Club World Cup នៅសប្តាហ៍នេះទេ។គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន គ្រូបង្វឹក Thomas Tuchel បានបញ្ជាក់ថាកីឡាករដែលរីកចំរើន​លូត​លាស់ចេញពីយុវជនថ្នាល របស់ក្រុមរូបនេះនឹងមិនមានឈ្មោះសម្រាប់ការប្រកួតនៅកីឡាដ្ឋាន Abu Dhabi ទេ ខណៈ​ដែល​កីឡាករអន្តរជាតិអង់គ្លេសរូបនេះកំពុងបន្តថែរក្សារបួសដែលជាសះស្បើយពីបញ្ហាសរសៃពួររួចមក។

Reece James included in Chelsea squad for Club World Cup

ប៉ុន្តែខ្សែការពារស្លាបស្តាំរូបនេះត្រូវបានដាក់បញ្ចូលឈ្មោះដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលក្រុមម្ចាស់ជើងឯក ​Champion Legue បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានៅចុងសប្តាហ៍នេះ ដោយបង្ហាញថាJames ស្ថិតក្រោមការពិចារណា​សម្រាប់​ពេលវេលាចូលរួមប្រកួតនៅឡើយ។

Thomas Tuchel provides Reece James injury update ahead of Chelsea vs West  Ham | Metro News

ផ្ទុយទៅវិញកីឡាករវ័យ ២២ ឆ្នាំរូបនេះនៅឡើយត្រូវបានបញ្ជាក់ឈ្មោះជាផ្លូវការណ៏សម្រាប់កីឡាករទាំង២៣រូប ដោយ FIFA នោះទេ។ដូច្នេះគិតមកដល់ពេលនេះ James កំពុងតែផ្តោតលើការកែលម្អនិងថែរក្សាកាយសម្បទា និងបង្វឹកឡើង​វិញ​នូវ​ភាព​មុតស្រួចរបស់ខ្លួន សម្រាប់ការប្រកួតក្របខណ្ឌ  Premier League ពេលជួបម្ចាស់ផ្ទះ Crystal Palace នៅថ្ងៃទី ១៩ ខែកុម្ភៈ។ រីឯEdouard Mendy ត្រូវបានដាក់បញ្ចូលឈ្មោះក្នុងក្រុម ក្រោយពីសាងប្រវត្តិសាស្រ្តជួយ​អោយ​សេណេហ្គាល់​លើក​ពាន Africa Cup of Nations កាលពីថ្ងៃអាទិត្យក្រោយផ្តួលគូប្រជែងអេហ្សីបដោយបាល់ប៉េណាល់ទី៕

 

ប្រភពព័ត៍មាន៖ Sportsmole