បរទេស៖ ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងជាមួយក្លិបយក្សនៅក្របខ័ណ្ឌ Serie A ក្រុម Juventus និង AC Milan សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាប Marco Asensio របស់ក្លិប Real Madrid ។

Marco Asensio: “There were moments where I played with pain last season,  but I am now at 100% physically” - Managing Madrid

ភ្នាក់ងាររបស់កីឡាករវ័យ ២៥ ឆ្នាំលោក Horacio Gaggioli ថ្មីៗនេះបានបង្ហើបថា Asensio  របស់គាត់ត្រៀមចាកចេញពី Santiago Bernabeu ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅខាងមុខនេះហើយ ប៉ុន្តែការផ្លាស់ទៅក្លឹបណាមួយនោះមិនទាន់សម្រេចទេ។ ទោះបីជារបាយការណ៍មួយបង្ហាញថា Arsenal បរាជ័យជាមួយការដេញថ្លៃ ៣៤ លានផោនសម្រាប់ Asensio នៅរដូវក្តៅនេះ ហើយបើយោងទៅតាម Fichajes រាយការណ៍ថាឥឡូវនេះមានក្លឹបចំនួន ៣ គឺ Liverpool, Juve និង Milan ដែលកំពុងនាំមុខគេក្នុងការប្រជែងយកខ្សែប្រយុទ្ធស្លាបរូបនេះ។

Real Madrid verdict on Marco Asensio bodes well for Arsenal amid transfer  links - swiftheadline

លោក Jurgen Klopp ត្រូវបានគេជឿជាក់ថាចង់ពង្រឹងជម្រើសប្រយុទ្ធរបស់គាត់បន្ថែមទៀត ហើយក្លឹបហង្សក្រហមនឹងពិចារណាលើការផ្ទេរ Asensio នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។ Juventus ក៏ចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះដែរហើយមានអារម្មណ៍ថាគាត់អាចផ្តល់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញសម្រាប់កីឡាករដូចជា Paulo Dybala និង Federico Chiesa ខណៈដែលក្រុម AC Milan ដែលបានវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Champions League វិញនៅរដូវកាលនេះជឿជាក់ថាពួកគេអាចផ្តល់ជូន Asensio នៅជម្រើស១១នាក់ដំបូងដែលក្រុមផ្សេងទៀតមិនអាចធានាបាន៕

 

ប្រភពព័ត៍មាន៖ Sportsmole