បរទេស៖ Marco Asensio បានវិលត្រលប់មកហ្វឹកហាត់វិញហើយជាមួយក្រុមអធិរាជស Real Madrid កាលពីថ្ងៃពុធ ខណៈខ្សែបម្រើ-ប្រយុទ្ធស្លាបអេស្ប៉ាញរូបនេះកំពុងតែធូរស្បើយពីបញ្ហារបួសសាច់ដុំ។ Asensio បាន​ខកខាន​ការ​ប្រកួតបីលើកចុងក្រោយ ជាមួយនឹងការជួបបញ្ហារបួសខាងលើនេះ ក្នុងអំឡុងពេលប្រកួតពាក់​កណ្តាល​ផ្តាច់ព្រ័​ពាន​រង្វាន់ Spanish Super Cup ទល់នឹង Barcelona នៅថ្ងៃទី ១២ ខែមករា២០២១កន្លងទៅ។

Injured Marco Asensio ruled out of Supercopa final - Football Espana

ប្រភពពីគេហទំព័ឬ Marca  បានចុះផ្សាយថា​កីឡាករដែលមានជំនាញជើងឆ្វេងរូបនេះនិងអាចចូលលេងក្នុង វត្ត១/៤ ផ្តាច់ព្រ័ត្រ Copa del Rey ជាមួយ Athletic Bilbao នៅថ្ងៃទី ៣ ខែកុម្ភៈខាងមុខនេះ។ក្រៅពីAsensio នៅមាន Jesus Vallejo ក៏បង្ហាញវត្តមានរួមគ្នាជាមួយ Karim Benzema, Luka Modric, Ferland Mendy, Dani Carvajal, Thibaut Courtois និង Mariano Diaz ។

Real Madrid considering Marco Asensio contract extension -report - Managing  Madrid

Asensio បានដើរតួនាទីជាសមាជិកដ៏សំខាន់សម្រាប់ក្រុមកំពុងនាំមុខតារាង La Liga ដោយ ស៊ុតបញ្ចូលទីបាន៧ ដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១ ដងក្នុងការបង្ហាញខ្លួន ២៣ លើកគ្រប់ការ​ប្រកួត​ទាំង​អស់​។កីឡាករវ័យ ២៦ ឆ្នាំរូបនេះមានទំនាក់ទំនងលើការចាកចេញពី Santiago Bernabeu កាល​ពីដើម​រដូវកាលនេះ  ប៉ុន្តែការវិលត្រលប់មកដឹកនាំរបស់គ្រូបង្វឹកអន្តរជាតិអ៊ីតាលី Carlo Ancelotti ធ្វើអោយ ​Asensio បង្ហាញខ្លួន​ក្នុង​ជម្រើស១១នាក់បានទៀងទាត់វារលែង​តែរូបគេជួបករណីរបួសខាងលើប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole