បរទេស៖ UEFA នឹងមិនបន្តដំណើរការនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងក្លឹបធំទាំងបីនៅលីកកំពូលអឺរ៉ុប២ផ្សេងគ្នាដែលនៅតែប្តេជ្ញាចិត្តចំពោះការចង់បង្កើតការប្រកួតពានរង្វាន់ក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុបមួយបន្ថែមទៀតគឺ UEFA Super League។
ខណៈដែលក្រុមបាល់ទាត់ក្របខ័ណ្ឌ Premier League ចំនួន ៦ កាលពីដើមឆ្នាំនេះបានដកខ្លួនចេញ យ៉ាង ឆាប់រហ័សពីផែនការបង្កើតក្របខណ្ឌមួយនេះ ប៉ុន្តែ Real Madrid, Barcelona និង Juventus នៅតែមិន បានបោះបង់និងបន្តគាំទ្រដំណើរការមួយនេះដដែល។ ទីបំផុតតុលាការនៅទីក្រុងម៉ាឌ្រីតបានសំរេចកាលពីសប្តាហ៍មុនថា UEFA ត្រូវបញ្ឈប់ដំណើរការផ្លូវច្បាប់ប្រឆាំងនឹងក្លឹបទាំងបីនោះហើយបន្ទាប់ពីបានព្យួរដំណើរការរបស់ពួកគេជាលើកដំបូងទីបំផុត UEFA បានបញ្ឈប់ក្តី សង្ឃឹមរបស់ពួកគេជាស្ថាពរហើយ។

ក្លឹបចំនួន ៩ ដែលបានដកខ្លួនចេញពីផែនការបង្កើតក្របខណ្ឌមួយនេះកន្លងមកមានដូចជា Arsenal, Chelsea, Liverpool, Man. City, Man. Utd, Tottenham, Atletico Madrid, AC Milan និង Inter Milan ដែលធ្លាប់បានចំណាយថវិកាបរិច្ចាគដល់ដំណើរការទ្រទ្រង់នេះជាមួយ UEFA៕
ប្រភពព័ត៍មាន៖ Sportsmole
 
                