បរទេស៖ លោក Antonio Conte អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Tottenham Hotspur បានប​ញ្ជាក់​កាលពីថ្ងៃ​អង្គារ​ថា ក្លិប​របស់​លក​អាច​នឹង​ប្តឹងឧទ្ធរណ៍​លើ​ការ​សម្រេច​ចិត្ត​របស់​សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប​ហៅ​កាត់ថា UEFA ក្នុងការ​ទម្លាក់​ពួក​គេពីក្រប​ខ័ណ្ឌ Europa Conference League និងជឿជាក់​ថា នឹង​ទទួល​បានការ​កែប្រែ​សេចក្តី​សម្រេច​វិញ​។

Spurs ត្រូវ​បាន​ទម្លាក់​ចេញពី​យុទ្ធ​នា​ការ​នេះ កាលពីថ្ងៃ​ចន្ទ ក្រោយពី​អង្គភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប​ បាន​ចេញ​សេចក្តីសម្រេច​ថា ពួក​គេ​ប្រាកដ​ជា​​បោះ​បង់​ការ​ប្រកួត​​ចុងក្រោយ​ក្នុងពូល​របស់​ពួក​គេ ក្នុង​ពេលប្រកួត​ជាមួយនឹង Rennes ក្រោយ​ពី​ការ​ប្រកួតនេះ ត្រូវ​បានលុប​ចោល​ដោយ​សារ​តែ​ការ​ផ្ទុះ​ការ​ឆ្លង​កូវីដ ១៩ នៅក្នុង​ក្លិប​Tottenham។

នៅមុន​ពេល​ការប្រកួត​ពាន League Cup វគ្គ​៨​ក្រុម​ចុងក្រោយ ជាមួយនឹងក្រុម  West Ham United លោក Conte បាន​ប្រាប់​អ្នក​យក​សារ​ព័ត៌មាន​ថា៖ «និយាយ​ឲ្យ​ស្មើ​ត្រង់​ទៅ​សម្រាប់ខ្ញុំ ក្លិប​នេះ និងអ្នក​គាំទ្រ​របស់យើង វា​ជា​រឿង​ដែលមិន​គួរ​ឲ្យ​ជឿ​លើ​ការ​សម្រេច​ចិត្ត​ដែល UEFA បាន​ធ្វើ​។ វា​មិន​យុត្តិ​ធម៌​ឡើយ​។ យើង​គួរ​តែ​អាច​លេង​ការ​ប្រកួតលើ​ទីលាន​​។ ខ្ញុំពិត​ជា​ការ​ខក​ចិត្ត​ចំពោះការ​សម្រេច​ចត្ត​របស់ UEFA​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia