បរទេស៖ លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបញ្ជាក់ប្រាប់ថា សមាជិកក្លឹបចំនួន ១៣ នាក់បានធ្វើតេស្តវិជ្ជមានមេរោគកូវីត-១៩ ក្នុងនោះរាប់បញ្ចូលកីឡាករចំនួន ៨ នាក់ផងដែរ។

Spurs forced to call off Rennes match after Covid outbreak escalates |  Soccer | The Guardian

អ្នកគាំទ្រក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មានបង្ហាញការ ភ្ញាក់ផ្អើល ក្រោយមានការផ្ទុះរីករាលដាលនេះក្រោយពីពត៌មានត្រូវបានាបែកធ្លាយកាលពីយប់ថ្ងៃចន្ទ មុនជំនួបជាមួយក្លឹប Rennes  និង Brighton & Hove Albion នៅលីគកំពូលអង់គ្លេស។ របាយការណ៍ដំបូងបានអះអាងថាកីឡាករដំបូង ៧ នាក់ និងបុគ្គលិកក្លឹបពីរនាក់បានធ្វើតេស្តវិជ្ជមាន ប៉ុន្តែ អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Conte បានធ្វើបច្ចុប្បន្នភាពករណីជាច្រើនទៀត​ត្រូវបានកត់ត្រាទុកក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។វាជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ក្រោយពីលោក Conte បានប្រាប់អ្នកយកព័ត៌មាន ដែលត្រូវបានដកស្រង់ដោយគេហទំព័រ football.london ។

Antonio Conte says Tottenham have 13 positive Covid-19 cases among players  and staff | Football News | Sky Sports

ការប្រកួតក្របខ័ណ្ឌ Europa Conference League នៅថ្ងៃព្រហស្បតិ៍ជាមួយក្លឹបបារាំង Rennes ត្រូវបានលើកពេលព្រមទាំងការប្រកួតលីកកំពូលអង់គ្លេស Premier League នៅថ្ងៃអាទិត្យជាមួយ Brighton ក៏និងត្រូវបានលើកពេលដូចគ្នាផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole