បរទេស៖ លោក Antonio Conte បានជំរុញឱ្យ Tottenham មានភាពក្លាហាននិងវ័យឆ្លាត នៅពេលដែលពួកគេត្រូវលេងប្រឈមនឹងក្រុមជើងខ្លាំងហង្សក្រហម Liverpool សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍និងជាការប្រកួតដែលមានសារៈ សំខាន់សម្រាប់ក្រុមទាំងពីរបំផុត។

Tottenham press conference recap: Antonio Conte on Liverpool, Son, injuries  and Kulusevski future - football.london

Spurs មាន​ពីរពិន្ទុតាមពីក្រោយក្រុមលេខ ៤ Arsenal ប៉ុន្តែ Liverpool របស់លោក Jurgen Klopp ត្រូវការឈ្នះដូចគ្នា ប្រសិនបើពួកគេចង់ប្រជែង​និងការពារ​តំណែង​ជើងឯកជាមួយ Man. City ដែលមានមួយពិន្ទុនាំមុខនៅលើកំពូលតារាង។ Liverpool ដែលបាត់បង់ត្រឹមតែពីរពិន្ទុប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីថ្ងៃទី ២ ខែមករា ក្រោយស្មើជាមួយMan. City និងបានកក់កៅអីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Real Madrid ។ ខណៈពូកគេបានឈ្នះពានLeague Cupមុនពេលជួប ក្រុមតោខៀវ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅចុងខែនេះ  ដើម្បីបង្កើតឪកាសចង់ឈ្នះពាន៤ / ១រដូវកាលជាក្តីស្រម៉ៃ។

Antonio Conte praises Liverpool model as he mulls Tottenham Hotpur future -  Sportstar

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Conte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា : “នៅពេលដែលអ្នកមកដល់ចំណុចនៃរដូវកាលនេះ ហើយអ្នកកំពុងស្ថិតក្នុងការ​ប្រណាំងសម្រាប់គ្រប់គោលដៅ វាផ្តល់ឱ្យអ្នកនូវការជំរុញដ៏ធំ និងអស្ចារ្យដើម្បីធ្វើអ្វីមួយដែលមិនគួរឱ្យជឿ។ខ្ញុំគិតថា Jurgen Klopp កំពុងធ្វើការងារ​ដ៏​អស្ចារ្យ​ជាមួយក្រុមរបស់គាត់។ វាមិនងាយស្រួលទេសម្រាប់ការប្រកួតប្រជែងនៅមុនបញ្ចប់រដូវកាល។ជារឿងមិនគួរ​ឱ្យជឿអ្នកអាចឃើញកីឡាកររបស់ Liverpool រត់បានច្រើន ពួកគេមិនមានបញ្ហារបួសច្រើនទេ។ ភាពរីករាយរបស់ពួកគេគឺមិនមែន ១០០ ភាគរយនោះទេ វាគឺ ២០០ ភាគរយ។ អ្នកមិន​មាន​អារម្មណ៍អស់កម្លាំងនៅពេលអ្នកឈានដល់ចំណុចនេះ “។

Antonio Conte hails Liverpool model as "clear example" of how to succeed -  Liverpool FC - This Is Anfield

លោកConte ចង់ឃើញTottenhamទទួលបានកៅអីលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយប្រកួតស្មើជាមួយ  Liverpool ២ទល់និង២នៅក្នុងផ្ទះរបស់ខ្លួនកាលពីដើមរដូវកាល ទោះយ៉ាងណា Spurs ក៏​បាន​យក​ឈ្នះ​ក្រុម​កំពូល​តារាង Man.City ទាំង ក្នុង​ផ្ទះ និង​ក្រៅ​ដី​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បច្ចុប្បន្ននេះផងដែរ៕

ប្រភពព័ត៍មាន៖ Besoccer