បរទេស៖ លោក Antonio Conte កាលពីថ្ងៃ​ពុធ បាន​រិះ​គន់​​លើសកម្មភាព​ដោះដូរ​កីឡាករ​របស់​ក្រុម Tottenham កាលពី​ខែមករា តាមរយៈ​ការ​និយាយ​ថា ក្រុមរ​បស់លោក «ត្រូវ​បានធ្វើ​ឲ្យ​ទន់ខ្សោយ»​។

Antonio Conte: Tottenham weakened squad in January transfer window

Spurs បាន​បញ្ជូន​កីឡាករ Tanguy Ndombele ឲ្យ​វិល​ទៅកាន់ក្លិប Lyon វិញ ហើយ Giovani Lo Celso និង Bryan Gil បានផ្ទេរ​ទៅកាន់​ក្លិប Valencia និង Villarreal រៀង​ៗខ្លួន ស្រប​ពេល​ដែល Jack Clarke ត្រូវ​បាន​ខ្ចី​ជើង​ទៅកាន់​ក្លិប Sunderland ហើយ Dele Alli បានផ្ទេរ​ទៅកាន់ក្លិប Everton​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ពួកគេ​បាន​នាំ​យក​កីឡាករ Rodrigo Bentancur និង Dejan Kulusevski ពីក្លិប Juventus ក្រោយពី​កីឡាករ​ទាំង​២ មិន​អាច​បង្ហាញពីទម្រង់លេង​ដ៏ល្អ​ក្នុង​ទីក្រុង Turin​​។

Conte blasts Tottenham for 'weakened' squad

ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​ទូរ​ទស្សន៍ Sky Sport Italia លោក Conte បាន​ឲ្យដឹងថា៖ «យើង​មិន​បាន​ពង្រឹង​ក្រុម​ឡើយ ប៉ុន្តែ បែរ​ជាយើង​បាន​ធ្វើ​ឲ្យ​ក្រុម​ទន់ខ្សោយ​ទៅវិញ​។ Bentancur និង Kulusevski គឺ​ជា​ជម្រើស​ដ៏ល្អ​សម្រាប់ Tottenham ពីព្រោះ Tottenham កំពុង​តែ​ស្វែង​រក​​កីឡាករវ័យ​ក្មេង​ដែលពួកគេ​អាច​អភិវឌ្ឍបាន និង​រីក​ចម្រើន មិនមែន​កីឡាករ​ដែលត្រៀម​ខ្លួន​រួច​រាល់ហើយ​។ នេះ គឺ​ជា​បញ្ហា​​។ នេះគឺ​ជា​ទស្សនវិស័យ និង​ចិត្តវិទ្យា​របស់ក្លិប​»​។ ក្រុម Tottenham បច្ចុប្បន្ន​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់លេខ​៨ នៅលើ​តារាងក្រប​ខ័ណ្ឌ Premier League ដោយ​មាន​៧ពិន្ទុ​តាមពីក្រោយ​ក្រុម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​​ដែល​ត្រូវ​ឈ្នះកៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia