បរទេស៖ ខ្សែ​ប្រយុទ្ធ Firas al-Buraikan បាន​រក​គ្រាប់បាល់​កាត់​សេចក្តី នៅនាទី ទិ​៧១ ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អា​រ៉ា​ប៊ី​សា​អ៊ូឌីត បាន​​ផ្តួលក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុងលទ្ធផល ១-០ ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពីថ្ងៃ​ព្រហស្បតិ៍​។

នេះ​គឺ​ជាការ​​ទទួល​ជ័យ​ជម្នះ​ជាលើក​ទី​៣​ជា់​ៗ​គ្នា​សម្រាប់ក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សាអ៊ូឌីត ក្នុង​ការ​ប្រកួត​ជម្រុះ​​ជុំ​ទី​៣ និង​ជាលើក​ចុងក្រោយ​ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​តំបន់​អាស៊ី ក្នុង​ពូល B ស្រប​ពេល​ដែល​ជប៉ុន ដែល​ក៏​បាន​រង​បរា​ជ័យក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អូ​ម៉ង់ ក្នុងលទ្ធផល ១-០ កាលពី​ដើម​យុទ្ធនាការ​នេះ បាន​រង​បរា​ជ័យ​ជាលើក​ទី​២​។ អា​រ៉ាប៊​សា​អ៊ូឌីត ដែល​លេងនៅពីមុខ​អ្នក​គាំទ្រ​ដ៏ច្រើន​កុះករ នាកីឡដ្ឋាន King Abdulla Sports City ក្នុង​ទីក្រុង Jeddah បានគ្រប់គ្រង​ស្ទើរ​តែ​ទាំងស្រុ​ងក្នុងការ​ប្រកួតនេះ និង​អាច​ឈ្នះ​ជាមួយនឹង​គ្រាប់​បាល់​ច្រើន​ជាង​នេះ ប្រសិន​បើ​ពួកគេមាន​សំណាង​បន្តិ​ច​នោះ​។

នៅក្នុង​ទីក្រុង Sharjah ឯ​នោះ​វិញ ខ្សែ​ប្រយុទ្ធ Wu Lei បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គ្រាប់​បាល់​ឈ្នះនៅនាទីបន្ថែម​ផងដែរ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ចិន បានផ្តួល វៀត​ណាម ក្នុងលទ្ធផល ៣-២ ដើម្បី​កត់​ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​១​របស់​ពួក​គេ ក្រោយពី​ចាញ់​២លើក​ជាប់​ៗ​គ្នា​។ ក្នុងការ​ប្រកួត​មួយ​គូ​ទៀត នៅ​ថ្ងៃដដែលនោះ តារាឆ្នើម Son Heung-min របស់​ក្លិប Tottenham Hotspur បាន​រក​គ្រាប់បាល់​ឈ្នះនៅ​នាទី ទី​៨៩ នៅ​ទីក្រុង Ansanto ដើម្បី​ជួយ​ឲ្យកូរ៉េខាងត្បូ យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​ស៊ីរី ក្នុងលទ្ធផល ២-១​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia