បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិចិន កំពុងតែស្ថិតកាន់តែកៀកក្នុងការជួបការខកចិត្តមួយផ្សេងទៀតក្នុងព្រឹត្តិការណ៍ World Cup បើទោះបីបានកត់ត្រាលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់នៅឆ្នាំក្រោយ ក្នុងប្រទេសកាតា ក៏ដោយ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៣៨ពីកីឡាករ Mitchell Duke ទំនងដូចជាបានធ្វើឲ្យក្រុមប្រទេសជើងខ្លាំងក្នុងកីឡាអូឡាំពិកនិងមហាអំណាចផ្នែកសេដ្ឋកិច្ចមួយនេះ រងបរាជ័យជាលើកទី៤ក្នុងចំណោមការប្រកួត៦លើកក្នុងពូល B ទៅហើយ។ ប៉ុន្តែ កីឡាករ Wu Lei បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់នៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យពួកគេដណ្តើមបាន១ពិន្ទុនាកីឡដ្ឋាន Shajah នៅប្រទេសលអ៊េមីរ៉ាតអារ៉ាប់រួម។ ក្រុមជ្រើសជាតិចិន ស្ថិតតែនៅលើក្រុមជម្រើសជាតិវៀតណាម ប៉ុណ្ណោះ ដោយមាន៥ពិន្ទុ ហើយបច្ចុប្បន្នកំពុងតែប្រឈមមុខនឹងការងារដែលមិនងាចរួច ក្នុងការស្រោចស្រង់វិញ ក្នុងពូល ដែលក៏មានក្រុមខ្លាំងៗប្រចាំតំបន់អាស៊ី ដូចជា អារ៉ាប៊ីអ៊ូឌីត និងជប៉ុន ផងដែរ។
ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ ពីពូលនីមួយៗ នឹងកក់កៅអីជាស្វ័យប្រវត្តិសម្រាប់ World Cup ឆ្នាំ២០២២ខណៈដែលកៅអីទី៥ នឹងត្រូវផ្តល់ឲ្យតាមរយៈវគ្គ Playoff សម្រាប់ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣៕
ប្រភពព័ត៌មាន៖ Channel News Asia


