បរទេស៖ កីឡាករក្លិប Southampton បានបង្ហាញពីចំណាប់អារម្មណ៍ថាអ្នកចាត់ការទូទៅរបស់ពួកគេគឺលោក Ralph Hasenhuttl អាច នឹង ត្រូវបណ្តេញចេញពីតំណែងក្នុងពេលឆាប់ៗនេះ។

SAINTS ROW Southampton gives Ralph Hasenhuttl a long-term vote of  confidence and will not make a "Chelsea" after a bad start and fire his  boss - Latest Page News

ក្រុមដែលមាន​មូលដ្ឋាននៅឆ្នេរសមុទ្រ​ភាគ​​ខាងត្បូងចក្រភពអង់គ្លេសនៅមិនទាន់ស្គាល់ឈ្នះក្រោយចាប់ផ្តើមរដូវ កាលថ្មី ក្របខ័ណ្ឌ Premier League ចំនួន ៧ លើករបស់ពួកគេនៅរដូវកាលនេះ។ បច្ចុប្បន្នSouthampton កំពុងឈរមួយពិន្ទុពីលើតំបន់កាត់​ចោល​ក្នុង​​ចំណាត់ថ្នាក់លេខ ១៧ ។ មុនឈប់សម្រាកសម្រាប់កីឡាករដែលមានកាតព្វកិច្ចប្រកួតវគ្គជម្រុះWorld Cup អោយក្រុមជម្រើសជាតិ Southampton បានចាញ់ក្រុម Wolverhampton Wanderers និងក្រុមនាំមុខតារាង Chelsea ។

Southampton give Ralph Hasenhuttl long-term vote of confidence and won't  'do a Chelsea' and sack boss after poor start

ប្រភព​ពីគេហទំព័រ Football Insider អតីតអ្នកចាត់ការក្រុម Bournemouth លោក Eddie Howe បានបង្ហាញ​ពីការ ចាប់អារម្មណ៍ក្នុង​ការ​ចូល​មកដឹកនាំក្រុមជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអូទ្រីសព្រមជាមួយ និង​ ការ​ងារជា​គ្រូ​បង្វឹកថ្មីក្រុមដែលមានបំផុតនៅលីកកំពូលអង់គ្លេសគឺសារិកាព្រៃ Newcastle United ផងដែរ។ ក្រោយចូលមកដឹកនាំ Southampton ចាប់តាំងពីខែធ្នូឆ្នាំ ២០១៨ លោក Hasenhuttl ហើយបានដឹក​នាំក្លឹបបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខរៀងងទី ១៦ ទី ១១ និងទី ១៥ នៅក្របខណ្ឌ Premier League សម្រាប់៣រដូវកាលចុងក្រោយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole