ក្រុមម្ចាស់ផ្ទះ Leicester City បានផ្តួលក្រុមភ្ញៀវ Southampton ក្នុងលទ្ធផល ៦-៥ ដោយការកាត់សេចក្តីបាល់ប៉េណាល់ទី ដើម្បីបង្កើតឪកាសក្នុងការឈានទៅកាន់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup ដើម្បីត្រៀមលក្ខណៈប្រកួជាមួយក្រុម Manchester City។

បន្ទាប់ពីក្រុមទាំងពីរធ្វើការបានស៊ុតបញ្ចូលទី(បាល់កាត់សេចក្តី)បានសម្រេច ៥គ្រាប់ដំបូងរវាងក្រុមទាំងសងខាងចូលដល់ការទាត់បាល់កាត់សេចក្តីបន្តទៀតកីឡាករ Manolo Gabbiadini របស់ក្រុម Southampton ធ្វើមិនបានសម្រេចគ្រាប់បាល់ទី៦ ត្រូវបានសង្គ្រោះដោយអ្នកចាំទី Danny Ward។ ខណៈដែល Nampalys Mendy របស់ក្រុម Leicester City ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៦ បានសម្រេច និងត្រូវបានចាត់ទូកថាជាជ័យជ័យជំនះ សម្រាប់ក្រុមដើម្បីកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីជួបជាមួយក្រុម Man.City ដែលជាក្រុមការពារ តំណែងជើងឯកបន្តទៀត។

លោក Mark Hughes អ្នកចាត់ការទូទៅក្រុម Southampton កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ក្រោយពីដឹកនាំក្រុមនៅក្របខណ្ឌ Premier League ២១ប្រកួតទទួលបានជ័យជំនះតែ ៣លើក និងទើបតែជួបរឿងខកចិត្ត មិនអាចដឹកនាំក្រុមឈានទៅវគ្គបន្តពានរង្វាន់ Carabao Cup នេះបន្តទៀតបាន ស្របពេលក្រុម Southampton ស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចេញនោះ។ជំនួបរវាង Leicester និង Manchester City ធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ។

ប្រភព៖ BBC