បរទេស៖ ការ​ប្រកួត​ពាន League Cup វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ជើង​ទី​១​របស់ Liverpool ជាមួយនឹងក្រុម Arsenal ដែលត្រូវ​បាន​គ្រោង​រៀប​ចំ​ឡើងនៅ​រាត្រីនេះ ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​តែ​ការកើន​ឡើង​ករណីឆ្លង​កូវីដ ១៩​។

នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់ Liverpool លើគេហ​ទំ​ព័រ​របស់ខ្លួន​។ Liverpool បាន​បិទ​ទីលាន​ហ្វឹកហាត់​របស់​ខ្លួនកាលពីថ្ងៃពុធ និង​បានដាក់​លោក Jurgen Klopp លោក Pepijn Lijnders ដែល​ជា​ជំនួយ​ការ​គ្រូបង្វឹក និង​កីឡាករ​ជាច្រើន​នាក់​ទៀត​ឲ្យ​នៅ​ដាច់​ដោយឡែក​ ដោយ​សារ​តែ​ទទួល​លទ្ធផល​តេស្ត​ជា​វិជ្ជ​មាន​។ លោក Klopp និង​កីឡាករ​៣នាក់ រួមមាន Alisson Becker, Joel Matip និង Roberto Firmino បាន​ធ្វើ​ចត្តា​ឡី​ស័ក​រួច​ជាស្រេច នៅមុន​ពេលការ​ឆ្លង​ជា​បន្ត​បន្ទាប់នាពេលថ្មី​ៗនេះ​។

Liverpool បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «សំណើ​របស់ក្លិប​នេះ​ដើម្បី​ស្នើ​សុំ​ឲ្យ​មានការរៀប​ចំ​ការ​ប្រកួតនេះឡើង ត្រូវ​បាន​អនុម័ត​ដោយលីក​អង់គ្លេស (EFL) ដោយ​សារ​តែ​ការ​កើន​ឡើង​ករណីឆ្លង​កូវីដ ១៩ ក្នុង​ចំណោមកីឡាករ និង​បុគ្គលិក​»​។ បច្ចុប្បន្ន ការ​ប្រកួត​របស់​ពួក​គេជាមួយនឹងក្រុម Arsenal នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​ក្រោយ​វិញ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia