បរទេស៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​វាយ​បក​ពីការ​ដេញ​តាមពីក្រោយ​២​គ្រាប់ ដើម្បី​ផ្តួល​ក្រុម​ Leicester ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី ក្រោយពី​​ការ​ប្រកួត​ពាន League Cup វគ្គ​៨​ក្រុម​ចុងក្រោយ​ដ៏ស្វិត​ស្វាញ​របស់​ពួក​គេ បាន​បញ្ចប់​ក្នុងលទ្ធផលស្មើ ៣-៣ នា​កីឡដ្ឋាន Anfield ស្រប​ពេល​ដែល​ក្រុម Tottenham និង Chelsea ក៏​បាន​ឈាន​ទៅ​គ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​ពុធ​ផង​ដែរ​។

ក្រុម Spurs បាន​យកឈ្នះ​ក្នុងលទ្ធផល ២-១ លើក្រុម West Ham ស្រប​ពេល​ដែល​ក្រុម Chelsea បាន​រក​គ្រាប់បាល់​២​គ្រាប់នៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បីផ្តួលក្រុម Brentford ៣-០​។

រាល់​ការ​ប្រកួត​ទាំង​៣លើក បាន​ដំណើរ​ការជា​ធម្ម​តា ពីមុខ​អ្នក​គាំទ្រ​ដ៏​ច្រើន​កុះ​ករ បើ​ទោះ​បី​មាន​ការ​បារម្ភ​ពី​ការផ្ទុះ​ឡើង​វិញ​នៃ​ការ​ឆ្លង​វីរុសកូរ៉ូ​ណា​ក៏​ដោយ ក្រោយពី​មាន​ករណី​ឆ្លង​ជាច្រើន​ក្នុងក្រប​ខ័ណ្ឌ Premier League ដែលនាំ​ឲ្យ​មានការ​ពន្យារ​ពេលការ​ប្រកួត​ជាច្រើន​កាល​ពី​ចុង​សប្តាហ៍​មុន​។

ការ​ប្រួត​២លើក​មុននេះរបស់ Leicester ត្រូវ​បាន​ពន្យារ​ពេល ដោយ​សារ​តែ​ការ​ឆ្លង​វីរុសកូវីដ ១៩ ក្នុង​ក្រុម និងការ​មាន​កីឡាករ​របួស​ច្រើន​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia