បរទេស៖ ក្រុម Middlesbrough បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​មួយ​​ផ្សេង​​ទៀត​ក្នុងការ​ប្រកួត​ពាន FA Cup ដើម្បី​​ធ្វើ​ឲ្យ Tottenham បន្ត​រង់​ចាំ​សម្រាប់​ការ​ឈ្នះ​ពាន​ជាលើក​ដំបូង​របស់​ខ្លួន ក្រោយ​ពី​បានយក​ឈ្នះ​​ក្នុងលទ្ធផល ១-០ បន្ទាប់​ពី​នាទី​បន្ថែម​១៥នាទី​២​ដង នា​កីឡដ្ឋាន Riverside កាលពីថ្ងៃអង្គារ ស្រប​ពេល​ដែល Manchester City ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ងាយ តាមរយៈការយកឈ្នះ ២-០ លើ​ទឹកដីក្រុម Peterborough​។

Middlesbrough បាន​ទម្លាក់​ក្រុម Manchester United នៅកីឡដ្ឋាន Old Trafford ក្នុងការ​ប្រកួតជុំ​ទី​៤ ហើយ​ក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ Championship បាន​ទទួល​​ជ័យ​ជម្នះ​យ៉ាង​ស័ក្តសម ដើម្បី​​​ធ្វើ​ឲ្យ Spurs ជួប​រដូវ​កាល​ដែល​មិន​ឈ្នះពានមួយផ្សេង​ទៀត​។

Tottenham មិន​ធ្លាប់​ឈ្នះ​ពាន​សោះ បើ​គិត​ចាប់​តាំងពី​បាន​ឈ្នះ​ពាន League Cup ក្នុង​ឆ្នាំ​២០០៨ ហើយ​ការ​រង​បរា​ជ័យ​ដ៏ខក​ចិត្តមួយផ្សេង​ទៀត បង្កើត​ឲ្យមាន​សំណួរ​ជា​ច្រើន​បន្ថែមទៀត ជុំ​វិញ​អនា​គត​របស់​លោក​គ្រូបង្វឹក Antonio Conte​។

Middlesbrough vs Tottenham Hotspur, news, scores, results, video, Manchester City, fixtures - entrepreneurship

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ចូល​កាន់​តំណែង​កាលពីខែវិច្ឆិកា ប៉ុន្តែ​បាន​បង្ហើប​រួច​ជាស្រេច​ថា លោក​អាច​នឹង​ចាក​ចេញ ក្រោយពី​ការ​រង​បរា​ជ័យ​៤លើក ក្នុង​ចំណោម​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ៦លើក​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia