បរទេស៖ Liverpool បាន​ទទួល​ជ័យ​ជម្នះក្នុងការ​ប្រកួត​ពាន League Cup វគ្គផ្តាច់ព្រ័ត្រ​ទាំងភាពរំភើប ខណៈ​ដែលេ​អ្នក​ចាំ​ទី Kepa Arrizabalaga របស់ Chelsea បានស៊ុត​បាល់​ប៉េណាល់​ទីកាត់​សេចក្តី​អត់​ចូល​ទី​ ​ដែលនាំ​ឲ្យ​ក្រុមហង្សក្រហម​មួយនេះ ទទួល​ជ័យ​ជម្នះ​ដោយ​ការ​ស៊ុត​បាល់​ណាល់​ទី​ក្នុងលទ្ធផល ១១-១០ ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០ នាកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ​។

ក្រុមរ​បស់លោក Jurgen Klopp បានលើក​ពាន​នេះ ជា​លើក​ដំបូង​ បើ​គិត​ចាប់​តាំងពីបានឈ្នះ League Cup ឆ្នាំ​២០១២ ក្រោយពី​ Kepa បានស៊ុត​បាល់​រំលង​របារ​ទី​។ នេះ​​គឺ​ជា​ការ​ស៊ុត​បាល់ប៉េណាល់​ទី​អត់​ចូល​តែ​មួយ​១​គ្រាប់ ស្រប​ពេល​ដែលអ្នក​ចាំ​ទី Caoimhin Kelleher របស់ Liverpool ក៏​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​បញ្ចូល​ទី​ផង​ដែរ នៅមុន​ពេល Kepa ធ្វើ​មិន​បាន​សម្រេច​។ Kepa ត្រូវ​បាន​ប្តូរ​ឲ្យ​ចូល​លេង​នៅ​ជិត​បញ្ចប់​នាទី​បន្ថែម​១៥នាទី​២ដង ដើម្បី​ជំនួស Edouard Mendy ដោយ​សារ​តែ​រូប​គេមាន​កេរិ៍្ត​ឈ្មោះ​ខាង​សង្គ្រោះ​បាល់​ប៉េណាល់ទី ប៉ុន្តែ ម្តង​នេះ អ្នក​ចាំ​ទី​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ មិន​បាន​សង្គ្រោះ​បាល់​សូម្បី​តែ​១​គ្រាប់​។

Liverpool លើក​ពាន League Cup ជាលើក​ទី​៩ ដើម្បី​ឡើង​ឈរ​​លើ Manchester City ស្រប​ពេល​ដែល​លោក Klopp គឺ​ជា​អ្នក​ចាត់​ការ​ទូទៅសញ្ជាតិ​អាល្លឺ​ម៉ង់​​ដំបូង​គេដែល​បានលើក​ពាននេះ ក្រោយពី​បាន​ភ្លក្ស​រស​ជាតិ​ឈ្នះ នៅកីឡដ្ឋាន Wembley បន្ទាប់​ពី​ចាញ់​២លើក​​ក្នុង​នាម​ជា​គ្រូបង្វឹកនៅ​ទីនោះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia